រថយន្តពោងដឹកស៊ីម៉ងត៍ជាន់ហ្វ្រាំងមិនស៊ីជ្រុលទៅបុករ៉ឺម៉កដឹកប្រេងរងរបួសធ្ងន់ម្នាក់

163
ចែករម្លែក

ដោយ:ចាន់តូ/ភ្នំពេញ : បុរសម្នាក់បើករថយន្តពោងដឹកស៊ីម៉ង់ត៍ជាន់ហ្វ្រាំងមិនស៊ីជ្រុលទៅបុករឺម៉កដឹកប្រេងសល់នឹងម៉ូតូកង់បីឥណ្ឌារងការខូចខាតយ៉ាងដំណំ បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ ម្នាក់ ចំណែករថយន្តមិនទាន់អស់លឿនរេចង្កូតបុកឡើងដីទួលលើចិញ្ចើមផ្លូវកល់ជាប់ទៅមុខលែងរួច។

កាលពីវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចផ្លូវបំបែក ជាបួនសង្កាត់អូរបែកក្អមខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តពោងដឹកស៊ីម៉ង់ត៍មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3C-3622បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ ម៉ែត្រក្នុងលឿនល្មមទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលចង្កូតទៅបុកជាមួយ និងរម៉កដឹកប្រេងម៉ាសុីនប្រើសល់រុញទៅបុកម៉ូតូកង់បីមួយគ្រឿងពណ៌លឿងពាក់ស្លាកលេខភ្នំពេញ1-4450បន្តទៀត បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនរេចង្កូតឡើងចិញ្ចើមផ្លូវបុកដីទួលកល់ជាប់ទៅមុខលែងរួចសំណាងដែលមិនបុកបង្គោលភ្លើង និងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តនិងរ៉ឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម