​បើករថយន្ត​ពេលយប់​ទៅបុក​រថយន្ត​ខូច​ចត​ចិញ្ចើមផ្លូវ​របួសធ្ងន់​៦​នាក់​

196
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​យប់​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើងលើ​ដងផ្លូវ​ជាតិ​លេខ​៦២ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៧​និង​៧៨​ស្ថិតនៅ​ក្នុងភូមិ​ទួល​រវៀង ឃុំ​រមទម ស្រុករ​វៀង​ខេត្តព្រះវិហារ ។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​៖ មុនពេល​កើតហេតុ​មាន​រថយន្ដ​ម៉ាក​ដេ​វូ ពណ៌​ត្រេ​អី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 01.3-258​កំពង់​ខូច​លើ​ជ​ញ្ជើ​ម​ផ្លូវ​។​ស្រាប់​តែមាន​រថយន្ដស្ទូច​ពណ៌​ខៀវ​ពាក​ស្លាក​លេខ​កំពង់ធំ​3A0296​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​សុខ​ផល្លី​អាយុ​៣៧​ឆ្នាំ​រស់នៅ​ស្រុក​សន្ទុក​ខេត្តកំពង់ធំ​ជិះ​គ្នា​៦​នាក់​។​

​រថយន្ត​ចេញដំណើរ​ពី​ស្រុក​គូលែន​ខេត្តព្រះវិហារ​ក្នុង​គោលបំណង​ទៅផ្ទះ​របស់ខ្លួន​នៅ​កំពង់ធំ​។​បាន​បុក​ពីក្រោយ​រថយន្ដស្ទូច​បណ្តា​ល​ឱ្យ​តៃកុង​រថយន្ដ​និង​ស្រី​មា្ន​ក់បាក់​ជើង​ទាំង​២​សងខាង​។​ចំណែក​កុមារី​អាយុ​ប្រ​ហែ​៧​ឆ្នាំ​បាន​ដាច់​ជើង​ម្ខាង​អ្នក​ទាំង​៣​នាក់​ជិះ​ខាងមុខ​ជាប់​ក្នុងកា​បី​ន​រថយន្ដ​ហើយ​៣​នាក់​ទៀត​ជិះ​ពីក្រោយ​រងរបួស​ធ្ងន់​២​នាក់​។​


​ក្រោយ​កើតហេតុ​ពលរដ្ឋ​បាន​យក​រថយន្ដ​ជួយ​ទាញ​រថយន្ដស្ទូច​ដែល​គាប់​ជាប់​និង​រថយន្ដ​មួយគ្រឿង​ទៀត​កំពុង​ខូច​នោះ​។​ពួកគាត់​បាននាំគ្នា​ជួយសង្គ្រោះ​ជនរងគ្រោះ​បាន​នៅវេលា​ម៉ោង​១២​និង​១០​នាទី​ឈានចូល​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០២០៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម