លោកម៉ាសនិងមិត្តស្រីស្វាគមន៍កូនដំបូងជាមួយគ្នា

292
ចែករម្លែក

លោក អេឡុន ម៉ាស ប្រធានក្រុមហ៊ុន Tesla ដែលចូលចិត្តនិយាយឥតសំចៃមាត់ បានប្រកាសកាលពីថ្ងៃចន្ទទី៤ឧសភាថា មិត្តស្រីរបស់គាត់បានផ្តល់កំណើតដល់កូនដំបូងរបស់គូស្នេហ៍នេះជាមួយគ្នា។

លោកម៉ាស អាយុ ៤៨ ឆ្នាំបានទាក់ទងស្នេហាជាមួយតន្ត្រីការិនី គ្រីម ចាប់តាំងពីឆ្នាំ ២០១៨។

នៅពេលអ្នកគាំទ្របានចាប់ផ្តើមសួរនាយកប្រតិបត្តិក្រុមហ៊ុន SpaceX រូបនេះនៅលើ Twitter សម្រាប់បច្ចុប្បន្នភាពអំពីកូនរបស់គាត់ លោកម៉ាសបានឆ្លើយតបថា “សល់តែពីរបីម៉ោងប៉ុណ្ណោះនឹងសម្រាលកូនហើយ!”។

បួនម៉ោងក្រោយមកលោកម៉ាសបានឆ្លើយតបលើ Twitter ថា “ម៉ាក់និងកូនមានសុខភាពល្អណាស់”។

គាត់មិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតអំពីកូននោះទេ។

នេះជាកូនទីមួយរបស់នាងគ្រីម រីឯលោកម៉ាសមានកូនប្រុស ៥ នាក់រួចទៅហើយ។ គាត់បានលែងលះបីដង ក្នុងនោះលែងពីរដងពីស្ត្រីដដែល។

នាងគ្រីមអាយុ ៣២ ឆ្នាំដែលមានឈ្មោះពិតថា ក្លែរ បូឆឺ បានប្រកាសថានាងមានផ្ទៃពោះកាលពីខែមករាលើបណ្តាញសង្គម Instagram ។ នាងបានចែករំលែករូបថតព្រលែងល្វែងលើរបស់នាងជាមួយនឹងរូបថតគូទទារកម្នាក់ ហើយសរសេរចំណងជើងថា “ការមានផ្ទៃពោះគឺជាស្ថានភាពមួយគួរឱ្យភ័យខ្លាចបំផុតនិងដូចជាសង្គ្រាមអ៊ីចឹង”៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម