​រញ្ជួយ​ដី​កម្លាំង​៥,៩​រិ​ច្ឆ​ទ័​រ កើតឡើង​នៅ​កោះ​ហ្វីលីពីន​

1281
ចែករម្លែក

ក្រុម​អ្នកស្រាវជ្រាវ​ការរញ្ជួយ​ដី​បាន​និយាយថា រញ្ជួយ​ដី​កម្លាំង​៥,៩​រិ​ច្ឆ​ទ័​រ បានកើត​ឡើង នៅ​ថ្ងៃ​ចន្ទ​ទី​១០​ខែកក្កដា​នៅ​កោះ​មួយ​នៅ​ហ្វីលីពីន​ភាគ​កណ្តាល ជាទី​ដែល​នៅមាន​សកម្មភាព​រញ្ជួយ​ញ័រ​នៅឡើយ​ពី​ការរញ្ជួយ​ដី កាលពី​សប្តាហ៍​មុន​។ មិនមាន​សេចក្តីរាយការណ៍​ភា្ល​មៗ​អំពី​ការខូចខាត​និង​ការស្លាប់​និង​របួស​មនុស្ស​នោះទេ ។​

ក្រុម​អ្នកសិក្សា​ភូមិសាស្ត្រ​អាមេរិក បាន​និយាយថា ការរញ្ជួយ​ដី​នេះ បានកើត​ឡើង​នៅ​កោះ​ឡី​តេ នៅក្នុង​ជម្រៅ​ដី​ជាង​១២​គីឡូម៉ែត្រ នៅ​ជិត​ទីក្រុង​អ័​រ​ម៉ុក កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ កក្កដា​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន រញ្ជួយ​ដី​កម្លាំង​៦,៥​រិ​ច្ឆ​ទ័​រ បានកើត​ឡើង​នៅ​តំបន់​នេះ ដោយបាន​សម្លាប់​មនុស្ស​២​នាក់​និង​មនុស្ស​ចំនួន​៧២​នាក់​ផ្សេងទៀត​បាន​របួស​៕ ​ដោយ ៖សុខា

រញ្ជួយ​ដី​កម្លាំង​៥,៩​រិ​ច្ឆ​ទ័​រ បានកើត​ឡើង នៅ​កោះ​ឡី​តេ​របស់​ហ្វីលីពីន នៅ​ថ្ងៃ​ចន្ទ​ទី​១០​ខែកក្កដា

ទីតាំងផ្សាយពាណិជ្ជកម្ម