​ស្រវឹងស្រា​ធ្លាក់​ពីលើ​ជណ្ដើរ​ផ្ទះ​ស្លាប់​

187
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​៖​បុរស​ម្នាក់​បាន​ស្លាប់​ដោយ​ធ្លាក់​ពីលើ​ជណ្តើរ​ផ្ទះ​បន្ទាប់ពី​បុរស​រូប​បាន​ផឹកស្រា​ស្រវឹង​។​ករណី​ធ្លាក់​ពីលើ​ជណ្ដើរ​ផ្ទះ​ស្លាប់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧,០០​នាទី​ថ្ងៃទី​៤​ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ត្រ​ពាំ​ត្រុំ ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម បាន​និយាយថា ជនរងគ្រោះ​ឈ្មោះ រ៉​ម រី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​សមត្ថកិច្ច​បាន​បន្តថា មូលហេតុ គឺ​ជនរងគ្រោះ​ជា​មនុ​ស្សញៀន​ស្រា ស្រវឹង​ជាប្រចាំ​។​តាម​ការពិនិត្យ​របស់​មន្ត្រី​ជំនាញ​ឃើញថា​ពុំមាន​ពាក់ព័ន្ធ​និង​បទល្មើស​ឡើយ​។​សព​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វ​ល​បុណ្យ​តាម​ប្រពៃណី​៕S/

​ ​រូបភាព​: ស្រវឹងស្រា​ធ្លាក់​ពីលើ​ជណ្ដើរ​ផ្ទះ ស្លាប់​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម