​ជំនាញ​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​៤​ថង់​ទៅ​តុលាការ​

166
ចែករម្លែក

ដោ​យះ​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​នគរបាល​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​ពីបទ​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​។​ក្រោយពេល​កម្លាំង​ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចុំ​ណុ​ច​ភូមិ​គង់​ទុំ​ឃុំ​ពាម​ឯក​ស្រុក​ឯក​ភ្នំ​ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន​។​


លោក​វរសេនីយ៍ឯក​ឡុង​យោធា​វី​រះ​អ​អិ​ការ​នគរបាល​ស្រុក​ឯក​ភ្នំ​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ហូ​ម វ័​ន្ត​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​នៅ​ភូមិ​ព្រែក​ក្រូច​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៤​ថង់​ទម្ងន់​០,៧៧​ក្រាម ទូរស័ព្ទដៃ​ចាស់​១​គ្រឿង​។​
បច្ចុប្បន្ន​ជនសង្ស័យ​ក្រោយ​សារភាព​រួចមក​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម