ការសិក្សាមួយរកឃើញថា ដេកឆ្អែតជាវិធីសំខាន់ជួយពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងកូវីដ១៩

235
ចែករម្លែក

នៅសម័យកូវីដ១៩និងគ្រាកំពុងមានភាពតានតឹងអារម្មណ៍ដែលយើងគ្រប់គ្នាកំពុងជួបប្រទះ នាឡិការាងកាយនិងសមត្ថភាពក្នុងការគេងអាចត្រូវបានរំខាននៅពេលដែលយើងត្រូវការគេងឱ្យបានឆ្អែតដើម្បីមានសុខភាពល្អ។

ការសិក្សាថ្មីបានបង្ហាញថា ការឆ្លើយតបរបស់យើងចំពោះមេរោគមានការផ្លាស់ប្តូរជារៀងរាល់ថ្ងៃហើយសំខាន់ជាងនេះទៅទៀតនោះគឺថា ដំណេកមិនគ្រប់គ្រាន់អាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយ។

នៅខែមករា មុនពេលយើងគ្រប់គ្នាយកចិត្តទុកដាក់ខ្លាំងចំពោះកូវីដ១៩ វិទ្យាស្ថានជាតិសុខភាពនៅសហរដ្ឋអាម៉េរិកបានឧបត្ថម្ភដល់ការប្រជុំលក្ខណៈអន្តរជាតិធំមួយលើប្រធានបទគេងនេះ ដោយបង្ហាញពីការប្រើប្រាស់សក្តានុពលនៃការគេងដើម្បីសម្រួលប្រព័ន្ធភាពស៊ាំរបស់យើងឱ្យខ្លាំងក្លា។

ប្រព័ន្ធភាពស៊ាំគឺជាអ្នកការពាររាងកាយប្រឆាំងនឹងមេរោគឆ្លង ដែលផ្តល់ឱ្យយើងនូវស្រទាប់ការពារជាច្រើនតង់។

ស្រទាប់ការពារទីមួយគឺស្បែក ដែលត្រូវបានផ្សំឡើងដោយកោសិកាដ៏តឹងណែនជាច្រើន ដែលជាធម្មតាការពារមិនឱ្យមេរោគឬបាក់តេរីចូលក្នុងខ្លួន។

ស្រទាប់ទីពីរគឺបណ្តាញឈាម ដែលស្គាល់មេរោគនិងសម្លាប់មេរោគ។ ក្រុមឈាមសហៅថា B-lymphocytes ត្រូវបានជំរុញឱ្យបង្កើតអង្គបដិប្រាណ ដែលនឹងបិទផ្នែកជាក់លាក់នៃមេរោគមិនឱ្យដំណើរការ៕ ដោយ៖ កញ្ញាដាលីស

គេងគឺជាផ្នែកមួយជួយពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងមេរោគ

ទីតាំងផ្សាយពាណិជ្ជកម្ម