​ចុះ​បាញ់ថ្នាំ​ការពារ​មេរោគ​កូ​វីដ​១៩​នៅក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​

179
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សឿ​ម​សារិទ្ធ​ស្នងការរង​ទទួលបន្ទុក​ការិយាល័យ​សុខាភិបាល​ប​ដឹកនាំ​កម្លាំង​ជំនាញ​សុខាភិបាល​ដែលមាន​លោក​វរសេនីយ៍ទោ​សេង​សួ​នាយការិយាល័យ​សុខាភិបាល​ចុះ​បាញ់ថ្នាំ​បង្ការ​មេរោគ​កូ​វីដ​១៩​នៅក្នុង​បរិវេណ​នៃ​ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង​និង​តាម​បន្ទប់ធ្វើការ​។​

​លោក​វរសេនីយ៍ទោ​សេង​សួ​នាយការិយាល័យ​សុខាភិបាល​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់ថា​យោងតាម​បទបញ្ជា​របស់លោក​ស្នងកា​រ​នគរបាល​ខេត្ត​បញ្ជា​ឱ្យ​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​មួយចំនួន​ចុះ​បាញ់ថ្នាំ​ដើម្បី​ទប់ស្កាត់​មេរោគ​កូ​វី​ង​១៩​នៅតាម​ការិយាល័យ​នីមួយៗ​នៅក្នុង​បរិវេណ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដោយ​ប្រើពេល​មួយ​ព្រឹក​ទើប​រួចរាល់​ជា​ស្ថាពរ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម