ជំនាញកម្ពុជាសហការនិងជំនាញមកពីចិនចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ19 តាមកន្លែងសំខាន់ៗក្នុងក្រុងព្រះសីហនុ

189
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុនៅថ្ងៃទី៥ខែឧសភាឆ្នាំ២០២០នេះ សហការជាមួយ ក្រុមការងារក្រសួងសុខាភិបាល មន្ត្រីជំនាញរបស់វេទិការសម្ពន្ធ័សង្គម​សុីវិល និងអង្គការសង្គ្រោះមេឃពណ៍ខៀវមកពីប្រទេសចិន បានចុះបាញ់ថ្នាំសម្លាប់មេរោគ ការពារការចម្លងជំងឺកូវីដ១៩ នៅតាមទីតាំងមួយចំនួន មានដូចជានៅមន្ទីរពេទ្យបង្អែកខេត្ត សណ្ឋាគារកន្លែងដាក់ព្យាបាលអ្នកជំងឺកូវីដ១៩កន្លងមក សាលាខេត្តនិងនៅផ្សារលើជាដើម។

មន្ត្រីរដ្ឋបាលខេត្តថ្លែងថា គិតមកត្រឹមថ្ងៃទី៥ខែឧសភាឆ្នាំ២០២០នេះ ក្នុងខេត្តព្រះសីហនុ មិនមានករណីឆ្លងថ្មីទេ ក្រោយពីអ្នកជំងឺកូវីដ១៩ទាំងអស់ ទាំងជនជាតិខ្មែរនិងទាំងជនបរទេស បានជាសះស្បើយ វិលត្រឡប់ទៅផ្ទះនិងប្រទេសកំណើតវិញ។

ការងារបន្ត ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត នៅតែជំរុញអោយប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ បន្តប្រុងប្រយត្ន័ការពារកុំអោយមានអ្នកឆ្លងថ្មី តាមវិធានការរួមរបស់រាជរដ្ឋាភិបាល៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម