គម្រោង​វិនិយោគ​កាត់ដេរ​សម្លៀកបំពាក់​និង​ផលិត​ស្បែក​បី​ទៀត​ទទួល​ការសម្រេច​

196
ចែករម្លែក

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ ស៊ី​ឌី​ស៊ី​(CDC)​នៅរស​ឪល​ថ្ងៃទី​៥​ខែឧសភា​បានប្រកាសថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​បី​ដែល​ស្នើ​ធ្វើការ​វិនិយោគ​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​និង​ផលិត​ស្បែកជើង​។​


​តាម​ផេ​ក​ផ្លូវការ​របស់​ស៊ី​ឌី​ស៊ី​បញ្ជាក់ថា​ក្រុមហ៊ុន​ទាំងបី​នេះ​ក្នុងនោះ​១-“MAO XING YUAN (CAMBODIA) GARMENT CO., LTD.”​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,២​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៧៤​កន្លែង​។​២-“XH SINGHI FOOTWEAR CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទ័ព​បោះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៤​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥០១​កន្លែង​និង​ទី​៣-“NANTONG FIVE STAR ENTERPRISE (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០២២​កន្លែង​។​
​នេះ​ជាការ​បើកឆាក​ដំបូង​នៅ​ដើម​សប្តាហ៍​នេះ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម