ជើង​ខ្លាំង​២​នាក់​តែង​ញុះញុង​ប្រចាំ​ស្រុក​បរិបូរ​ត្រូវបាន​ចាប់ឃុំខ្លួន​ហើយ

195
ចែករម្លែក

ដោយ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖​ជើង​ខ្លាំង​២​នាក់​ដែល​តែងតែ​ញុះញុង​បង្ក​ភាពវឹកវ​នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ​ឃុំ​កំពង់ព្រះ​គគី​ស្រុក​បរិបូរណ៍​មិនចេះចប់​មិនចេះហើយ​នោះ​ត្រូវបាន​សាលាតំបូង​ខេត្តកំពង់ឆ្នាំង​ឃុំខ្លួន​នៅ​រសៀល​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០២០​។​

ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ត្រូវ​ឃុំខ្លួន​នោះ​មាន​ទី​១​ឈ្មោះ​ឆាយ​ធាង​ភេទ​ប្រុស​តួរ​នាទី​ជា​សហគមន៍​ឃុំ​កំពង់ព្រះ​គគី​និង​ឈ្មោះ​ឈួន​រ៉ា​ភេទ​ប្រុស​តួនាទី​ជា​អនុប្រធាន​សហគមន៍​ឃុំ​កំពង់ព្រះ​គគី​ត្រូវបាន​ឃុំខ្លួន​ហើយ​។​ខណៈដែល​បក្ខពួក​ផ្សេងទៀត​កំពុងតែ​រត់គេចខ្លួន​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​(​ចាប់​មនុស្ស​បង់​ឃាំង​និង​កំហែង​យក​)​ដែល​បង្កឡើង​ដោយ​មនុស្ស​មួយក្រុម​រស់នៅក្នុង​ឃុំ​កំពង់ព្រះ​គគីរ​ស្រុក​បរិបូណ៌​ខេត្តកំពង់ឆ្នាំង​ទៅលើ​ពលរដ្ឋ​ពីររូប​កាលពីពេល​កន្ល​ង​ទៅ​។

ប្រភព​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៥​ឧសភា​២០២០​នេះ​ថា​ជន​មួយក្រុម​នេះ​មិនមែន​ទើប​តែមាន​បទល្មើស​មួយ​នេះ​ទេ​កន្លងទៅ​ធ្លាប់បាន​រំលោភ​យក​ដី​របស់គេ​ដែលមាន​(​ប័ណ្ណ​សំគាល់​សិទ្ធិ​)​យកទៅ​ធ្វើ​ការចែក​ឱ្យ​បក្ខពួក​របស់ខ្លួន​ដោយ​សេរី​។​ធ្វើឱ្យ​បាត់បង់​ផលប្រយោជន៍​ម្ចាស់​ដី​យ៉ាងធ្ងន់ធ្ងរ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​កន្លងទៅ​ក្រុម​នេះ​ក៏​ធ្លាប់បាន​ដើរតួ​យ៉ាងសំខាន់​ជំនួស​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​។​

​ក្រុម​នេះ​តែងតែ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​មិន​ឈប់​មិន​ឈរ​ធ្វើឱ្យ​អាជ្ញាធរ​មូលដ្ឋាន​មួយ​ក្នុង​តំបន់​នោះ​ឈឺក្បាល​មិនចេះចប់​ក៏​ព្រោះ​ដោយសារ​មាន​មន្ត្រី​នៅ​សាលាស្រុក​បរិបូណ៌​ម្នាក់​នៅ​ពី​ក្រោយខ្នង​ក្នុង​ការជួយជ្រោមជ្រែង​។​មន្ត្រីរាជការ អាជ្ញាធរ និង​ប្រជាពលរដ្ឋ​បាន​សំណូមពរ​បព ដល់​លោក​ព្រះរាជអាជ្ញា អ៊ិត សុធា​និង​លោក​ចៅក្រម មេត្តា​ចាត់វិធានការ​ផ្លូវច្បាប់​បន្ថែមទៀត​ចំពោះ​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ លែ​ន ម៉ៅ​ជា​មន្ត្រីជលផល​ជាប់កិច្ចសន្យា​ដែល​កំពុង​រត់គេចខ្លួន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម