​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ក្លែង​ជា​ផ្កាយ​ពីរ​ទៅ​ឆបោក​ពលរដ្ឋ​ចូល​ក្របខណ្ឌ​នគរបាលជាតិ​

154
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​បុរស​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​គំរាម​សម្លាប់​ក្លែង​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាលជាតិ និង​ឋានៈ​តួនាទី​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ឆបោក​ប្រាក់ ប្រជាពលរដ្ឋ​ជាច្រើន​ករណី​។​ត្រូវ​សមត្ថ​កិ​ច្ចគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៤​ខែឧសភា ឆ្នាំ​២០២០​ដើម្បី​យកទៅ​សាកសួរ​។​

​បុរស​រូបនេះ​ឈ្មោះ​ឆាយ​សុ​ភ័​ក្រ​ហៅ​សេង​សុភ័ក្ដ្រ​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ព្រែកលាប​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​ចាញ់បោក​ជនសង្ស័យ​អស់​ជាច្រើន​ម៉ឺន​ដុល្លារ​។​

​ជនរងគ្រោះ​បញ្ជាក់ថា​ជនសង្ស័យ​បាន​ប្រើប្រាស់​តួនាទី​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​ទៅ​លួងលោម​បញ្ចុះបញ្ចូល​ពួកគាត់​ឱ្យ​បង់លុយ​ក្នុង​ម្នាក់ៗ​ជាង​១​ម៉ឺន​ដុល្លារ​ដើម្បី​រត់ការ​ចូល​ក្របខណ្ឌ​នគរបាល​នៅ​ក្រសួងមហាផ្ទៃ​។​
​នៅពេលដែល​រត់ការ​មិន​បានសម្រេច​តាម​ការសន្យា​លោក​ផ្កាយ​២​ក្លែងក្លាយ​បានគេច​វេស​មិន​ព្រម​ជួប​ជនរងគ្រោះ និង​គំរាម​បាញ់សម្លាប់​ជនរងគ្រោះ បើ​ហ៊ាន​ប្រាប់​រឿងនេះ​ទៅ​អ្នកដទៃ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ