ក្រើនរំលឹក​ដល់​មន្ត្រី​និង​អាជ្ញាធរ​បន្ត​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដល់​ពលរដ្ឋ​ឱ្យបាន​ទូលំទូលាយ​

194
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​ប្រជាពលរដ្ឋ​បាន​ទូលំទូលាយ​នៅ​គ្រប់​មូលដ្ឋាន​បន្ថែមទៀត ដើម្បីឱ្យ​គាត់​យល់​កាន់តែច្បាស់ និង ចូលរួម​គោរព​ច្បាប់​បាន​គ្រប់ៗ​គ្នា ។​

​លោក​អភិបាលខេត្ត​បាន​ថ្លែង​ក្នុង​ពិធី​ផ្សាយ​អនុ​ក្រិ​ត្យ​លេខ​៣៩​ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើ​សនឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​សាលាខេត្ត​កំពង់ឆ្នាំង​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០ ។​
​លោក​អភិបាលខេត្ត​បញ្ជាក់ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​បញ្ហា​ប្រឈម​មួយ​ដែល​ទាមទារ​ឱ្យ​យើងទាំងអស់គ្នា​ត្រូវតែ​ចូលរួម ជាពិសេស​ការផ្សព្វផ្សាយ​ច្បាប់​ត្រូវធ្វើ​ឱ្យបាន​ទូលំទូលាយ​នៅ​គ្រប់​មូលដ្ឋាន​។​

​លោក​អភិបាល​បាន​បន្តថា​ពីព្រោះ​កាលណា​ប្រជាពលរដ្ឋ​គាត់​យល់​និង​ចូលរួមបាន​គ្រប់គ្នា​គ្រោះថ្នាក់​ចរាចរណ៍​នឹង​កាត់បន្ថយ​។​អភិបាលខេត្ត​កំពង់ឆ្នាំង​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​បាន​ប្រាប់​ទៅ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ដែលជា​អ្នកអនុវត្ត​ច្បាប់​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ប្រកបដោយ​ភាពប្រាកដប្រជា​ម៉ឺងម៉ាត់​មាន​សីលធម៌​វិជ្ជាជីវៈ​ជា​មន្ត្រី​នគរបាលជាតិ​។​

​មន្ត្រីនគរបាល​ក៏​មិន​ត្រូវយក​វិធានការ​នៃ​ការអនុវត្ត​ច្បាប់​នេះ​ធ្វើឱ្យ​ហួស​ព្រំ​ដែ​នៃ​ច្បាប់​ដើម្បី​កេងចំណេញ​ផលប្រយោជន៍​បុគ្គល​នោះទេ​ដែល​បង្ក​ឱ្យ​ប៉ះពាល់​អារម្មណ៍​ប្រជាពលរដ្ឋ​។​ចំពោះ​វិធានការ​នេះ​មិនមែនជា​ការដាក់បន្ទុក​លើ​ប្រជាពលរដ្ឋ​នោះទេ​គឺ​ដើម្បី​សេចក្ដីសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​សាធារណៈ​និង​សុវត្ថិភាព​សង្គម​តែប៉ុណ្ណោះ​។​


​គួរ​បញ្ជាក់ថា​ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ចាប់តាំងពី​ថ្ងៃទី​១ ខែឧសភា​រហូតដល់​ថ្ងៃទី​៥​ឧសភា​នេះ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​រកឃើញ​មាន​យានយន្ត​ដែល​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​សរុប​ចំនួន​៦៨០​គ្រឿង​។​ក្នុងនោះ​ម៉ូតូ​៥៦០​គ្រឿង​និង​រថយន្ត​១២០​គ្រឿង​អំពើ​ល្មើ​ដែល​បាន​ប្រព្រឹត្ត​ក្នុងអំឡុងពេល​បើកបរ​ច្រើន​មានការ​បើកបរ​មិន​ពាក់មួក​សុវត្ថិភាព​និង​មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ជាដើម​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម