មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​យក​អាវ​ភ្លៀង​ចែកជូន​ដល់​នាយ​និង​ពល​អាវុធហត្ថ​គ្រប់ៗ​រូប​

243
ចែករម្លែក

ដោយ៖ភ្នំដែក/ព្រះវិហារ៖កាលពីព្រឹកថ្ងៃ៥ខែឧសភាឆ្នាំ២០២០លោកឧត្តមសេនីយ៍ត្រីកងសៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ​បាន​យក​អាវ​ភ្លៀង​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ទៅ​ចែកជូន​ដល់​នាយ​និង​ពល​អាវុធហត្ថ​គ្រប់ៗ​រូប​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​តំណាង​មន្ត្រី​និង​ពល​អាវុធហត្ថ​ខេត្តព្រះវិហារ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែលជា​និច្ច​ជា​កាល​តែង​យកចិត្តទុកដាក់​គិតគូរ​ជានិច្ច​។

ចំពោះ​សុខទុក្ខ​និង​ការរស់នៅ​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​គ្រប់ៗ​រូប​។​ក្រៅពី​ផ្គត់ផ្គង់​គោល​របប​លើកទឹកចិត្ត​ផ្សេងៗ​មាន​ថវិកា​និង​សម្ភារ​។​គឺ​នៅ​រដូវវស្សា​សម្តេច​បាន​ចែក​អាវ​ភ្លៀង​រីឯ​នៅ​រដូវរងារ សម្តេច​បាន​ចែក​អាវរ​ងារ​ជា​រៀងរាល់ឆ្នាំ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​មន្ត្រី​និង​ពល​អាវុធហត្ថ​គ្រប់រូប​ត្រូវអនុវត្ត​តួនាទី​ភារកិច្ច​ស្របទៅតាម​បទបញ្ជា​។​ពិសេស​ត្រូវ​ទប់ស្កាត់​ឱ្យបាន​នូវ​បទល្មើស​គ្រប់​ប្រភេទ​ពិសេស​បទល្មើស​ធនធាន​ធម្មជាតិ​និង​បទល្មើស​គ្រឿងញៀន​។​ជាមួយគ្នា​នោះ​ត្រូវ​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​គ្រប់ៗ​គ្នា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម