ដុតទៀនទុកចោលបបណ្ដាលឱ្យឆេះសាលាឆាន់មួយខ្នងនៅអាស្រមតាអេវក្នុងស្រុកស្វាយលើ

216
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​៖​សាលាឆាន់​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់ស័​ង្កសី​ទំហំ​២០​ម៉ែត្រ​គុណ​២០​ម៉ែត្រ​ស្ថិតនៅ​អាស្រម​តា​អេ​វ​ស្ថិតក្នុង​ឃុំ​ខ្នងភ្នំ​ស្រុក​ស្វាយ​លើ​។​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​និង​ឆេះ​អស់​ព្រះ​តូចធំ​ចំនួន​១៥​អង្គ​។​ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង​ស្ថិតក្នុង​ភូមិ​សង្កែ​ឡាក់ ឃុំ​ខ្នង ភ្នំស្រុក​ស្វាយ​លើ ខេត្តសៀមរាប​កាលពីរ​សៀ​ល​ថ្ងៃទី ៥​ខែឧសភា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​លើ​បាន​និយាយថា​សាលាឆាន់​ដែល​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​គឺ​ធ្វើ​អំពី​ឈើ​ប្រក់ស័​ង្ក​សី ទំហំ ២០​ម៉ែត្រ គុណ​២០​ម៉ែត្រ​ស្ថិតនៅ​អាស្រម​តា​អេ​វ​ស្ថិតក្នុង​ភូមិ​សង្កែ​ឡាក់ ឃុំ​ខ្នង​ភ្នំស្រុក​ស្វាយ​លើ​ឆេះ​អស់​ព្រះ​តូចធំ​ចំនួន​១៥​អង្គ​ផងដែរ​។

សមត្ថកិច្ច​បាន​បន្តថា​មូលហេតុ​គឺ​មកពី​យាយៗ​ដុត​ទៀន​ទុកចោល​បណ្ដាលឱ្យ​ឆេះ​អស់ទាំង​ស្រុង​។​តែ​មិន​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​៕S/

​ដុត​ទៀន​ទុកចោល ប​បណ្ដាលអោយ​ឆេះ​សាលាឆាន់​មួយ​ខ្នង​នៅ​អាស្រម​តា​អេ​វ​ក្នុងស្រុក​ស្វាយ​លើ​

ទីតាំងផ្សាយពាណិជ្ជកម្ម