​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​បញ្ជូនទៅ​តុលាការ​

204
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​ដឹកនាំ​ដោយ​លោក​វរសេនីយទោ​ប្រាក់​វណ្ណៈ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​បាន​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន និង​ដកហូត​វត្ថុតាង​បាន​មួយចំនួន​។​

​ប្រតិបត្តិ​ការបង្ក្រាប​ក្នុងករណី​ជួញដូរ​និង​រក្សាទុក​នូវ​សារធាតុ​ញៀន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២១៣០​នាទី​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​ស្ថិតនៅ​ចំណុច​ភូមិ​សាលាកន្សែង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​លោក​វរសេនីយទោ​ប្រាក់​វណ្ណៈ​បាន​និយាយថា​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន​ឈ្មោះ​វ័​ន្ត​វ៉ាន​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ទីលំនៅ​ភូមិ​ខ្នារ​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប​ខេត្តសៀមរាប ។​

​លោក​បាន​បន្តថា​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២​កញ្ជប់​,​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​។​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​ការិយាល័យ​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កសាង​សុំ​ណុំ ដើម្បី​បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/

​ ​រូបភាព​: ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​បញ្ជូនទៅ​តុលាការ​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម