​ក្រុមការងារ​ស​.​អ​.​ក​ខេត្តព្រះវិហារ​ចុះជួយ​លើក​ផ្ទះ​ជូន​អតីតយុទ្ធជន​

215
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​ស​.​អ​.​ក​ខេត្តព្រះវិហារ​។​រួមជាមួយ​កម្លាំង​ក្រោម​ឱវាទ​និង​ក្រុមការងារ​ស​.​អ​.​ក​ខេត្ត​,​បាន​ចុះជួយ​លើក​ផ្ទះ​ជូន​អតីតយុទ្ធជន​ចំនួន​១​ខ្នង​ជូន​ឈ្មោះ​សុខ​សារិន​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​និវត្តជន​ជា​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា​។​

​ទីតាំងនៅ​ចំណុច​បេង​ដូ​ប​ភូមិ​ស្រយង់​ត្បូង​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​ផ្ទះ​មាន​ទំហំ​៥​គុណ​៦​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំណាយ​ថវិកា​អស់​ចំនួន​៩.៥០០.០០០​រៀល​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម