​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ពិនិត្យ​ដោះស្រាយ​ការងារ​បន្ទាន់​មួយចំនួន​

193
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​អាជ្ញាធរ​បាន​ពិនិត្យ​ដោះស្រាយ​ការងារ​បន្ទាន់​មួយចំនួន​ដែល​ឆ្លើយតប​នឹង​ការបន្ត​ទទួល​ពលករ​,​ការប្រគល់​សម្ភារៈ​ដើ​ម្បិ​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩,​ការសួរសុខទុក្ខ​មន្ត្រី​និង​ការចុះ​ណែនាំ​កសិករ​ឱ្យ​ចងក្រង​ជា​សហគមន៍​ដាំ​ដំណាំ​បន្លែបង្ការ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រូ​សារ​ក្នុង​កាលៈទេសៈ​នៃ​កា​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​បាន​ទៅ​បំពេញការងារ​នៅ​ទីតាំង​ទទួល​ពលករ​ច្រករបៀង​នៃ​ព្រំដែន​អូរ​បី​ជាន់​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​។​លោក​និង​មន្ត្រី​បាន​ជួប​សួរសុខទុក្ខ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​និង​មន្ត្រី​អាជ្ញាធរ​ដែនដី​មន្ត្រី​សុខាភិបាល​គ្រួ​ពេទ្យ​។​ដែល​បាន​នឹង​កំពុង​ប្រចាំ​ការទទួល​ពិនិត្យ​ពិនិត្យ​សុខភាព​និង​កំដៅ​ក្នុង​ខ្លួន​(​ធ្វើ​ច​ត្តា​ឡី​ស័ក​)​និង​ដឹកជញ្ជូន​ពលករ​ខ្មែរ​ដែល​នៅតែមាន​វិលត្រឡប់​ពី​ប្រទេស​ថៃ ។​

​គឺ​នៅ​ខេត្តបន្ទាយមានជ័យ​នៅមាន​ច្រករបៀង​៣​កន្លែង​ដែល​ថៃ​ឱ្យ​ពលករ​ខ្មែរ​ដែល​ធ្វើការ​ស៊ីឈ្នួល​នៅ​ថៃ​ត្រូវ​វិល​មក​ស្រុកកំណើត​នៅ​ប្រទេស​កម្ពុ​ជាមាន​ច្រក​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ច្រក​រប​ផង​ចម្ការ​គ​ស្រុក​ស្វាយចេក​និង​ច្រករបៀង​បឹងបេង​ស្រុក​ម៉ាឡៃ​។

​នៅ​ទីនោះ​លោក​អភិបាលខេត្ត​និង​មន្ត្រី​បានប្រគល់​ថវិកា​ឧបត្ថម ២​លាន​រៀល​សម្រាប់​បន្ត​ដោះស្រាយ​ទិញ​ម្ហូបអាហារ​ប្រចាំថ្ងៃ និង​ផ្តល់​សំភារ​:​ការពារ​ជំងឺ​កូ​វីដ​រួមមាន​: ១-​អាកុល​១​ធុង​ធំ​។​២-​សាប៊ូ​លាងដៃ ៩១​ធុង​ធំ ។​៣​ស្រោមដៃ​៤​ដុំ​។​៤​ម៉ាស៊ីន​តេ​ស្តិ៍​កំដៅ​៣​គ្រឿង​។​៥​ម៉ាស់ ១​កេស = ១០០០ ម៉ាស់ ។ ៦​ទឹក​សុទ្ធ ១០០​យួរ ។​៧​អង្ករ ១០០ គីឡូ​។

​នៅ​ថ្ងៃ​ដដែល លោក​បាន​បន្តទៅ​សួរសុខទុក្ខ លោក នូ សារុន មេភូមិ​កូប​ធំ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ដែលមាន​ជំងឺ​រ៉ាំរ៉ៃ របេង ដំបៅ​សួត និង​សន្លាក់​។​នឹង​បាន​អំណោយ​រួមមាន​: អង្ករ ១​កា​រ៉ុង ៣០​គីឡូ​, មី ០១​កេស​, ទឹក​សុទ្ធ ៤​យួរ និង​ថវិកា ៩០​ម៉ឺន​រៀល​៕S/

​រូបថត ៖ លោក​អ៊ុ រាត្រី និង​មន្ត្រី​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ពិនិត្យ​ដោះស្រាយ​ការងារ​បន្ទាន់​មួយចំនួន (​រូប​៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម