មន្ត្រី​ច្រក​ប៉ោយប៉ែត​បាន​បំពាក់​ម៉ាស៊ីន​ចំហាយ​ផ្សែង​បាញ់សម្លាប់​មេរោគ​ដើម្បី​ការពារ​ជំងឺឆ្លង​កូ​វីដ​១៩

211
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មន្ត្រី​គយ​និង​បុគ្គលិក​ក្រុមហ៊ុន​ទាំងឡាយ​ដែល​ចេញ​-​ចូលធ្វើ​ការងារ​ក្នុង​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​ប៉ោយប៉ែត​បាន​បំពាក់​ម៉ាស៊ីន​ចំហាយ​ផ្សែង​បាញ់សម្លាប់​មេរោគ​ដើម្បី​ការពារ​ជំងឺឆ្លង​ឱ្យ​ប្រហាក់ប្រហែល​ឬ​មាន​ដែរ​ដើម្បី​កុំ​ឱ្ត​យ​វា​អន់​ជាង​ប្រទេស​ថៃ​ដែល​គេ​បានដាក់​ដំណើរការ​យូរហើយ ។​

មន្ត្រី​ជំនាញ​នេះ​បានដឹង​នៅ​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០២០​ថា​៖​គេ​បាញ់សម្លាប់​មេរោគ​ទាំង​លើ​រថយន្ត​ដឹកទំនិញ​យ៉ាង​ហ្មត់ចត់​ថែមទៀត​ត្រូវ​ឆ្លងកាត់​ម៉ាស៊ីន​សម្លាប់​មេរោគ​នេះ​ជាមុនសិន​។​មន្ត្រី​បាន​បន្ថែមថា​លោក​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ប៉ោយប៉ែត​ក៏​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​សុវត្ថិភាព​ដល់​មន្ត្រីក្រោមឱវាទ​ក៏ដូចជា​បុគ្គលិក​ក្រុមហ៊ុន​ទាំងឡាយ​ដែល​ចេញចូល​ទទួល​សេវា​គយ​។​

​ក្នុងនោះ​អង្គភាព​នេះ​មាន​ទាំង​ការចែក​ម៉ាស​អាល់កុល​ម៉ាស៊ីន​ស្កែ​នក​ម្តៅ​ម៉ាស៊ីនកំដៅ​សម្លាប់​មេរោគ​នៅលើ​ឯកសារ​ផ្សេងៗ​។​ពេលនេះ​បាន​បំពាក់​ម៉ាស៊ីន​ផ្សែង​សម្លាប់​មេរោគ​នេះ​បន្ថែមទៀត​។​មន្ត្រី​បន្ថែមថា​ចុង​ក្រោយនេះ​អ្នកជំងឺ​កូ​វីត​ស្ទើរ​ទាំងអស់​បានជា​សះស្បើយ​។​គ្មាន​អ្នក​ឆ្លង​ថ្មី​ទេ​គឺ​សល់​តែ​អ្នកជំងឺ​២​នាក់​(​ម្នាក់​នៅ​ខេត្តបន្ទាយមានជ័យ​និង​អ្នកជំងឺ​កូ​វីដ​១៩​នៅសល់​ម្នាក់ និង​នៅ​ខេត្តកំពង់ឆ្នាំង ។​

​ទោះជា​យ៉ាងនេះ​ក្តី​ក៏​បងប្អូន​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​កម្ពុជា​គ្មាន​ជំងឺ​កូ​រ៉ូ​ណា​ការពារ​ខ្លួន​យើង​កុំឱ្យ​ឆ្លង​មេរោគ ក៏ដូចជា​បាន​ជួយ​ចូលរួមចំណែក​ទប់ស្កាត់​មេរោគ ជាមួយ​រដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល ។​សូម​អនាម័យ​ខ្លួនប្រាណ​ជានិច្ច​កុំ​ភ្លេច​លាង​សម្អាត​ដៃ​និង​អាល់កុល​ពាក់​ម៉ាស​គ្រប់​ទីកន្លែង​គ្រប់ពេលវេលា​ទាំងអស់​ក្នុង​ទីប្រជុំជន​។

​កុំ​ភ្លេច​កូ​រ៉ូ​ណា​ព្រោះថា​កូ​រ៉ូ​ណា​ឬ​កូ​វីដ​១៩​មិន​ភ្លេច​យើង​ទេ​។​ដរាបណា​គ្មាន​វ៉ាក់សាំង​សម្រាប់​បង្ការ​ទប់ស្កាត់​។​ថ្នាំ​សម្រាប់​ព្យាបាល​ដែល​ក្រុមហ៊ុន​រដ្ឋាភិបាល​និង​អង្គការ​មិនទាន់​ផលិត​បាន​នៅឡើយ​៕S/

​រូបថត​៖​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​ប៉ោយប៉ែត​បាន​បំពាក់​ម៉ាស៊ីន​ចំហាយ​ផ្សែង​បាញ់សម្លាប់​មេរោគ​ដើម្បី​ការពារ​ជម្ងឺឆ្លង​Covid-19 អោយ​ដូច​ថៃ​ដែរ (​រូបៈ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម