​ជនជាតិ​ចិន​ម្នាក់​ចាប់​ជំរិត​ត្រូវ​ជនជាតិ​ចិន​រងគ្រោះ​បើករថយន្ត​បុក​ដើម្បី​ចាប់ខ្លួន​

192
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់ពី​ចាប់ជំរិត​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ ត្រូវ​ជនរងគ្រោះ​ជា​ជន​ជាតិចិន​ដូចគ្នា​ប្រទះឃើញ​ហើយក៏​បើករថយន្ត​បុក​ឱ្យ​ដួល​រងរបួស​។​ករណីនេះ​កើតឡើង​ត្រង់ចំណុច​ជិត​កន្លែង​បូមទឹក​មាត់ទន្លេ​ជ្រោយចង្វា សង្កាត់​/​ខណ្ឌ​ជ្រោយចង្វា កាលពី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​៦​ ខែឧសភា​ ឆ្នាំ​២០២០ ។​

​តាម​អ្នកបកប្រែ​បាន​រៀបរាប់ថា​ ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ហ្នឹង​បានដាក់​ពាក្យបណ្ដឹង​នៅ​ខណ្ឌចំការមន​ពីបទ​ចាប់ជំរិត​អស់​លុយ​ចំនួន​៣​ម៉ឺន​ដុល្លារ ​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ថ្ងៃទី​១​ម្នាក់​ នៅ​ថ្ងៃទី​២​ខែឧសភា​ម្នាក់ទៀត​។​

បន្តបន្ទាប់​ក្រោយមក​ជនរងគ្រោះ​ប្រទះឃើញ​ជនសង្ស័យ​នៅ​ម្ដុំ​កោះ​ពេជ្រ​ ហើយក៏​ជិះ​ឡាន​តាម​រហូតមកដល់​ចំណុចកើតហេតុ​ក៏បាន​កាក់​សួរនាំ ​ត្រូវ​ជនសង្ស័យ​ទាញ​កាំបិត​ដេញ​ចាក់​ធ្វើឱ្យ​ជនរងគ្រោះ​បើករថយន្ត​ម៉ាក​ស្តា​រិច​ពណ៌​ទឹកប្រាក់​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2BB.3926​បុក​ឱ្យ​រងរបួស​ជនសង្ស័យ​ម្នាក់​ដេក​ដួល​នឹង​ថ្នល់​។​

​ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​​ និងមាន​ជនសង្ស័យ​ពីរ​បីនាក់​ទៀត​បាន​ដក​កាំភ្លើង​បាញ់​មកលើ​ជនរងគ្រោះ​ត្រូវ​រថយន្ត​ស្តា​រិច​ពណ៌​ស​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AN.0299​បណ្ដាលឱ្យ​បែក​កញ្ចក់​ជា​របស់​ជនរងគ្រោះ​ បន្ទាប់មកជនសង្ស័យ​រត់​ចូលទៅក្នុង​ផ្ទះ​វីឡា​ហើយ​បិទ​ភ្លើង​ បិទទ្វារ​ជិត​ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​។​

​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ដែល​ត្រូវបាន​ជនរងគ្រោះ​បុក​ឱ្យ​ដួល​យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រោយចង្វា​ដើម្បី​សួរនាំ​និង​ឱ្យ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​។​ចំណែកឯ​ជនរងគ្រោះ​នៅក្នុង​រថយន្ដ​ស្រី​ម្នាក់​ប្រុស​ម្នាក់​គឺមាន​ការរង​របួស​ដោ​យ​សារ​តែ​បុក​ចំ​កៅអី​រថយន្ត​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​សួរនាំ​និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វាដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម