«មូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោសែន»ផ្ញើសាររំលែកទុក្ខ គោ​រពជូនសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះ​មរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធ​មហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

191
ចែករម្លែក

ដោយៈសុផល/ ភ្នំពេញ៖ «មូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោសែន»បានផ្ញើសារ រំលែកមរណទុក្ខគោរពជូនសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្ដេចកិត្តិព្រឹទ្ធ ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុម​គ្រួសារនៃ​សព​អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

លោកបណ្ឌិត សុខ សុក្រឹត្យា ប្រធាន «មូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោសែន» បានសរសេរនៅក្នុងលិខិតរំលែកទុក្ខនោះថាថ្នាក់ដឹកនាំ សមាជិក សមាជិកនៃ​មូលនិធិ​ទាំងអស់ មានក្ដីរន្ធត់ចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា អ្នកឧកញ៉ាព្រឹទ្ធមហា​ឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បាន​ទទួ​លមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២៖១២នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយ​ជរាពាធ។

លោកបណ្ឌិតបានបន្ថែមថាមរណភាពរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី គឺជាការបាត់បង់ដ៏ធំធេងនូវពុទ្ធ​សាសនិកមួយរូបពោរ​ពេញ​ដោយ​សេចក្ដីបរិសុទ្ធក្នុងព្រះ​ធម្ម ដែលបានបរិច្ចាគនូវទ្រព្យ និងកម្លាំងកាយចិត្ត ប្រកបដោយ​សទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត ក្នុងការងារមនុស្សធម៌ និងលើកស្ទួយវិស័យ​ព្រះពុទ្ធ​សាសនា។

មរណភាពនេះ ក៏ជាការបាត់បង់នូវមាតា មាតាក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ស្មើជីវិត ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់ គ្រប់បែប​យ៉ាង​ដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅ បានក្លាយជា ពលរដ្ឋល្អ បញ្ញវន្តនិងជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរ​ភាព និងការអភិវឌ្ឍដែលជាមនុញ្ញផល មិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា​ទាំងអស់ សូមចូលរួមរំលែកនូវមរណទុក្ខជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ដោយសេចក្ដី សង្វេគជាទីបំផុត និងសូមឧទ្ទិសបួង​សួង​សុំឱ្យវិញ្ញាណក្ខន្ធរបស់ អ្នកឧក​ញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា បាន​ទៅ​កាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ទីតាំងផ្សាយពាណិជ្ជកម្ម