អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី​ម្នាក់​ដេកស្លាប់​ក្នុង​កាប៊ីន សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ខ្យល់គរ​

225
ចែករម្លែក

ដោយ​: វណ្ណៈ / កោះកុង​: បុរស​ម្នាក់​អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម​ក្រួស ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​រថយន្ត នៅត្រង់​ចំណោត​តា​បាវ ស្ថិតក្នុង​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង កាលពី​ព្រឹក​ថ្ងៃទី​៥ ​ខែឧសភា​ឆ្នាំ​២០២០​។​

​តាម​ការបំភ្លឺ​ពី​បងប្រុស​របស់​ជនរងគ្រោះ ប្រាប់​សមត្ថកិច្ច​ថា ប្អូន​របស់ខ្លួន​មានឈ្មោះ សុខ តាក់អាយុ ២៣​ឆ្នាំ មុខរបរ ជា​អ្នកបើករថយន្ត​ដឹក​ដី​ មាន​ទីលំនៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​រថយន្ត​ខូច ពួកគេ​ក៏បាន​ចត​រថយន្ត​ដេក​នៅទីនេះ​មួយ​យប់ ស្រាប់តែ​ព្រឹក​ឡើង​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក្នុង​រថយន្ត​។​

​ក្រោយពី​ការពិនិត្យ សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​បញ្ហា​សុខភាព (​ខ្យល់គរ​) នឹង​បានប្រគល់​សព​ជូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម