ឥណ្ឌា​ចាប់ខ្លួន​អ្នកនិពន្ធ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​

1075
ចែករម្លែក

​ប៉ូលិស​ឥណ្ឌា​បាន​ចាប់ខ្លួន​អ្នកនិពន្ធ​របស់​គេហទំព័​រ​មួយ​ចំពោះ​ការចុះផ្សាយ​របាយការណ៍​មិន​ពិត​មួយ​ដែលថា ជន​អ៊ីស្លាម​បាន​វាយ​ប្រ​​ហារ​លោកសង្ឃ​មួយអង្គ​មកពី​សាសនា​Jain​។​

​លោក​ម៉ា​ហេស វី​ក្រាម ហេ​ត​ដេ ត្រូវបាន​ចាប់ខ្លួន​នៅ​រដ្ឋកា​ណា​តា​កា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩​មីនា​ចំពោះ​បទ​ចោទប្រកាន់ថា​ផ្សព្វផ្សាយ​​ព័ត៌មាន​ក្លែងក្លាយ​និង​ព័ត៌មាន​រសើប​សម្រាប់​ស​ហគ​មន៍ លើ​គេហទំព័រ​ស្តាំនិយម​របស់លោក​។​

​គេហទំព័រ​Postcard​របស់លោក​ហេ​ត​ដេ បាន​រាយការណ៍​កាលពី​ថ្ងៃ​១៨​មីនា​ថា សង្ឃ​Jain​មួយអង្គ​ត្រូវបាន​ពួក​អ៊ីស្លាម​វាយប្រហារ​។​តែ​​ប៉ូលិស​បាន​អះអាងថា សង្ឃ​នេះ​បាន​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទេ​៕​ដោយ​៖​វាសនា​

លោក​ម៉ា​ហេស វី​ក្រាម ហេ​ត​ដេ ត្រូវបាន​ចាប់ខ្លួន​នៅ​រដ្ឋកា​ណា​តា​កា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩​មីនា​ចំពោះ​បទ​ចោទប្រកាន់ថា​ផ្សព្វផ្សាយ​​ព័ត៌មាន​ក្លែងក្លាយ​និង​ព័ត៌មាន​រសើប​សម្រាប់​ស​ហគ​មន៍

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ