ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០

194
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅ​ថ្ងៃ​បើទោះបី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​លោកអ្នក​នៅតែ​អាច​ដំណើរ​កិច្ចការងារ ផងដែរ​គ្រាន់​តែមាន​ភាពរអាក់រអួល​និង​ផលប៉ះពាល់​ច្រើន​បន្តិច​ប៉ុណ្ណោះ​។​ចំណែក​អ្នក​អាជីវករ​វិញ​លោកអ្នក​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ឯ​ផល​កម្រៃ​ទៀត សោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ទិសអាគ្នេយ៍​តែម្តង​។

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឧបទ្រពចង្រៃ​តូចធំ​បាន​ចៀស​គេច​ឆ្ងាយ​ធ្វើឱ្យ​លោកអ្នក​មានការ សប្បាយចិត្ត​និង​ធូរស្រាល​បញ្ហា​មួយចំនួន​ឡើងវិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​គ្រាន់​ជាទី​កក់ក្តៅ​។ ការធ្វើដំណើរ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​រដិបរដុប​បន្តិច​ដូចនេះ​ទោះ​ធ្វើ​អ្វី ក៏ដោយ​គឺជា​រឿយៗ​ពុំ​សូវ​ដំណើរការបាន​ស្រួល​ទេ​ព្រោះ​តែងមាន​រឿងរ៉ាវ​មក​យាយី​អុក​ទ្បុ​ក​ដូចនេះ​បើ​ពុំ​ព្យាយាម​ដោះស្រាយ​ទេ​ពិតជា​ជួប​បញ្ហា​នៅ​គ្រា​ខាងមុខ​ហើយ​។​ក្នុងផ្ទះ​សម្បែង​ស្ត្រី​ត្រូវ​យកចិត្តទុកដាក់​កិច្ចការ​ឱ្យបាន​ច្រើន​បើ​ពុំ​នោះទេ​បញ្ហា​ចម្រូងចម្រាស​ពិតជា​កើតមាន​ទៀត​ពុំខាន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាព​ប្រទាំង​ប្រទើស​ចំពោះមុខ ប៉ុន្តែ​យ៉ាងណា​ក៏ ចំណូល​មាន​ហូរ​ចូល​ដោយ​អាច​ប្រមូល​ចូល​ផ្ទះ​វិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតរឿង​ទុក្ខព្រួយ​លុកលុយ​ព្រោះតែ​ភាព​រកាំរកូស​កើតមាន​ឥត​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​បើ​លោកអ្នក​មានការ​អត់ធ្មត់​និង​ធ្វើ មិនដឹងមិនឮ​ខ្លះ​នោះ​បញ្ហា​មិនល្អ​ក៏​មិនអាច​ឈានចូល​កើត​ដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​ការរក​ផល​ម្រៃ​ជួប​ការលំបាក​ហើយ​ពិសេស​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ច្រើន​ទៀតផង​។ ចំណែក​ការធ្វើដំណើរ​គ្រប់ទិសទី​ពិសេស​បុរស​មិនត្រូវ​សេពគប់​បន​ល្បែង​ស្រី​ស្រា​ឡើយ ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ដូចនេះ​ជម្លោះ​វិវាទ​នោះ​ក៏​ងាយ​ផ្ទុះ​កើតមានឡើង​ណាស់​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ ចុះ​ប្រកបការងារ ឬ​បណ្តាក់ទុន​ក្នុង​រឿង​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា មាន​ភាព​លូតលាស់​និង​បើ​ចង់​ធ្វើ​អ្វីមួយ​ដែល​ថ្មី​តែង​ឆ្លើយតប​ផ្លែផ្កា​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​ឬ​ទំនាក់ទំនង​ចរចា​បញ្ហា​អ្វីមួយ​ពីព្រោះថា​ផល​ល្អ​មាននៅ​ចំពោះមុខ​ជានិច្ច​។​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខ​ជំនួញ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ឃើញថា​អាចឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​លោកអ្នក​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់ បោក​គេ​ព្រោះ​ក៏មាន​ខ្ពស់​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើ​លោកអ្នក​ចង់​ពឹងពាក់​អ្នកដទៃ​ឱ្យជួយ​អ្វីមួយ​ក៏​តែង​គេ​អាណិត​ស្រឡាញ់​ជួយ​ចូក​ជួយ​ចែវ​ឱ្យ​ផុត​ការលំបាក​ផង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែលនាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ម្ល៉ោះហើយ​បើ​មាន​បញ្ហា​អ្វី​ត្រូវ​ចេះ​ទប់ទល់ ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា​កើតឡើង​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​ហ៊ាន​លូកដៃ​ក្នុង​ល្បែងស៊ីសង​ឡើយ​ពីព្រោះ​មានតែ​ការបាត់បង់​ប៉ុណ្ណោះ ហើយ​ពិសេស​អាច​កើត​មានរឿង​ក្តៅក្រហាយ​ច្រើន ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​យីអ៊ុន​របស់លោក​អ្នក​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​បើ​ដូចនេះ​ទោះ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនត្រូវ​លោភលន់​ចង់​ចំណេញ​ច្រើន​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​ត្រូវ​វិល​ត្រឡប់មកផ្ទះ​វិញ​គ្មាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ ។​

បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មិនមាន​ការរីកលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​រួសរាន់​បំពេញការងារ​ពីព្រោះថា​ផល​ល្អ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​ក្នុងពេល​នេះដែរ​ទាំង​ស្ត្រី​បុរស​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​ព្រោះថា​មិនទាន់​ឆ្លង​ផុត​ផល​អាក្រក់​នៅឡើយ​ដែរ​ទេ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​អំឡុងពេល​នេះ​មិន​ថា​ជា​ការងារ​បញ្ហា​ប្រាក់កាស​របស់លោក​មាន​ការ ចម្រើន​លូតលាស់​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​នៅពេល​នេះដែរ​អំណោយផល​ល្អ​ដល់​លោកអ្នក​ច្រើនយ៉ាង ហេតុនេះ​ឃើញថា​ធ្វើ​អ្វី​ក៏​ទទួល​ជោគ​សំណាង​ត្រឡប់មកវិញ ច្រើន ថែមទៀត​។​សម្រាប់​នៅថ្ងៃនេះ​ដែរ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនសូវមាន​សកម្មភាព​ក្នុងការ​លក់ដូរ​ប៉ុន្មាន​ទេ​ពោលគឺ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ឡើង​មិន​ចុះ​ឡើយ​គឺមាន​សភាព​លំនឹង​ល្អ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ​ហេតុនេះ​រាក់​ឧបទ្រព ចង្រៃ​តែង​ចាកចេញ​ឆ្ងាយ ហើយ​ការប្រកប​ការងារ​អ្វី​តែង​លូតលាស់​និង​ជឿនលឿន​គ្រាន់​កក់ក្តៅ ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព រលូន​ល្អ​ទៅមុខ​និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ ចូលលុកលុយ​ច្រើន​ដូចនេះ​ត្រូវ​កាត់បន្ថយ​ការបង្ក​ជម្លោះ​វិវាទ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏ដោយ​តោង តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​បញ្ហា​អាក្រក់​មិនអាច​ឈាន​ជើង​ចូល​រួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​ថ្ងៃនេះ​យីអ៊ុន​កំពុង​ដាក់​ស្រាប់ ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ ស្ងាត់​ទើប​ចៀសផុត​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំ រ​កូ​សឥត​សូវ​សប្បាយចិត្ត​សប្បាយ​កាយ​នោះឡើយ​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​និង​មិនត្រូវ​ឱ្យ​ផល​ប៉ះទង្គិច​ច្រើន​នោះឡើយ​។​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​បញ្ហា​ប៉ះទង្គិច​ណាមួយ​ដោយសារ​ការ ធ្វេសប្រហែស​របស់​ខ្លួនឯង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោក អ្នក​ជួបប្រទះ​នូវ​រឿងរ៉ាវ​ប្រទាំង​ប្រទើស​ច្រើន​ហើយ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​មាន​ភាព​សុខដុម​ទៅរួច​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ប្រចែប្រច័ណ្ឌ​ច្រើន​រៀងៗ​ខ្លួន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម