អាជ្ញាធរ​ហ្វីលីពីន​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ABS-CBN​ដោយសារ​ផុត​អាជ្ញាប័ណ្ណ​

195
ចែករម្លែក

​ស្ថាប័ន​ទូរគមនាគមន៍​ហ្វីលីពីន កាលពី​ថ្ងៃ​អង្គារ​ទី​០៥​ឧសភា បាន​បញ្ជា​ឱ្យ​ស្ថានីយទូរទស្សន៍ ABS-CBN Corp ដែល​ឈានមុខ​គេ​នៅ​ប្រទេស​នេះ​បញ្ឈប់​ប្រតិបត្តិការ​ជា​បន្ទាន់ ដោយហេតុ​ថា​អាជ្ញាប័ណ្ណ​​របស់​អង្គការ​សារព័ត៌មាន​នេះ​បាន​ផុតកំណត់​។​

​ប្រធានាធិបតី លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត តែង​បាន​រិះគន់ ប្រព័ន្ធ​ABS-CBN នេះ​នៅក្នុង​អ្វី​ដែល​សមាជិក​សភា​និង​សកម្មជន​ប្រឆាំង​បាន​ពណ៌នា​ថា​ជាការ​វាយប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​។​

​គណៈកម្មាធិការ​ទូរគមនាគមន៍​ជាតិ​បាន​និយាយថា អាជ្ញាប័ណ្ណ​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​សភា​រយៈពេល​២៥​ឆ្នាំ​សម្រាប់​ប្រព័ន្ធ​ABS-CBN នេះ បាន​ផុតកំណត់​នៅ​ថ្ងៃទី ៤ ខែ​ឧសភា​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

​ក្រុម​អ្នកគាំទ្រ​ABS-CBN ប្រមូលផ្តុំ​តវ៉ា​ប្រឆាំង​ចំណាត់​របស់​រដ្ឋាភិបាល​ហ្វីលីពីន​ក្នុង​ការបិទ​ការផ្សាយ​ABS-CBN នៅ​ទីក្រុង​កេ​ហ្សុន ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃទី​១០​ខែ​កុម្ភៈ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម