អែន​ឌី ខូ​ល និយាយថា ក្រុម​របស់លោក អូ​ឡេ ហ្គា​ន់​ណា​សូល​ស្យែ​រ នឹង​ក្លាយជា​ក្រុម​ខ្លាំង​ក្នុង ពេល ឆាប់ៗ​នេះ​

195
ចែករម្លែក

អែន​ឌី ខូ​ល (Andy Cole) ជឿថា ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​វិលត្រឡប់​ទៅកាន់​ទម្រង់​ដើម​វិញ ហើយនឹង​មិនត្រូវ​រង់​ចាំ​រហូតដល់​៣០​ឆ្នាំ ដើម្បី​លើក​ពាន​ជើងឯក​ដូចជា​គូប្រជែង​លី​វឺ​ភូ​ល ( Liverpool) នោះទេ​។​
​ ​
​ការលើក​ពាន​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​គឺ​កើតមាន​ជា​ទៀត​ទាត់ អំឡុងពេល​៦​ឆ្នាំ ដែល​អតីត កីឡាករ​រូបនេះ​លេង​នៅ​ពហុ​កីឡដ្ឋាន Old Trafford ប៉ុន្តែ​យូ​ណាយ​ធី​ត​បាន​ខកខាន​ឱកាស​លើក ពាន​រយៈពេល​៧​ឆ្នាំ​មកហើយ​ចាប់តាំងពី​គ្រង​តំណែង​ជើងឯក​នៅ​អង់គ្លេស​លើកចុងក្រោយ​។​
​ ​
​ប៉ុន្តែ ខូ​ល ជឿថា ក្លិប​នេះ​កំពុងតែ​វិ​វ​ឌ្ឍ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ហើយ​យូ​ណាយ​ធី​ត​ឆាប់ៗ​នេះ​នឹង​អាច​លើក​ពាន​ជើងឯក​។​
​ ​
​ខូ​ល បាន​ប្រាប់ថា “​មាន​ការវិវឌ្ឍ​ពិតប្រាកដ​។ នៅពេល​យើង​និយាយ​ដល់​ការ​ប្រជែង​សម្រាប់​ការ ប្រកួត​ក្នុង​លី​ក​ក្នុង​ពីរ​បី​ឆ្នាំ​បន្ទាប់​។ ប្រាកដ​ណាស់ ខ្ញុំ​មានការ​ជឿជាក់​បែបនេះ​”​។​
​ ​
​អែន​ឌី ខូ​ល បាន​និយាយថា “​ក្រុម Liverpool ប្រើពេល​៣០​ឆ្នាំ​ដើម្បី​ឡើងដល់ ទីតាំង​នេះ​។ ខ្ញុំ​មិន ចង់ឃើញ​យូ​ណាយ​ធី​ត​ប្រើពេល​ដល់​៣០​ឆ្នាំ ដើម្បី​លើក​ពាន​ជើងឯក​ក្នុង​លី​ក​នោះទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អែន​ឌី ខូ​ល (Andy Cole)

ទីតាំងផ្សាយពាណិជ្ជកម្ម