ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស និយាយថា ខ្លួន​យក​គំរូ​តាម​កីឡាករ អែន​ដ្រេ​ស អ៊ី​នី​ស្តា​

211
ចែករម្លែក

​ខ្សែបម្រើ ប្រ៊ូ​ណូ ហ្វឹ​ណាន​ដេ​ស (Bruno Fernandes) ចង់យក​គំរូ​តាម​កីឡាករ អែន​ដ្រេ​ស អ៊ី​នី​ស្តា (Andres Iniesta) របស់​ក្លឹប Barcelona ដែល​កីឡាករ​រូបនេះ​ហៅ អ៊ី​នី​ស្តា ថា ជា​កីឡាករ​ឆ្នើម​ម្នាក់ ក្នុងចំណោម​កីឡាករ​ឆ្នើម​ក្នុង​ពិភពលោក​។​

​ខ្សែបម្រើ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​សម្រប​ខ្លួន​បានល្អ​នៅ​ពហុ​កីឡដ្ឋាន Old Trafford ហើយ ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​អ្នកវិភាគ អ្នកគាំទ្រ​និង​អតីត​កីឡាករ​យូ​ណាយ​ធី​ត​តាមរយៈ ការបង្ហាញ​ទម្រង់​លេង​របស់ខ្លួន បន្ទាប់ពី​ផ្ទេរ​មកពី​ក្លិប​ស្ព័​រ​ធី​ង លី​ស្បោ​ន​( Sporting Lisbon) កាលពី​ខែមករា​ក្នុងតម្លៃ​៦៨​លាន​ផោន​។​

​ស្របពេល​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​ស្ថិតក្នុង​ដំណើរ​ឆ្ពោះ​ទៅជា​កីឡាករ​ជាទី​ពេញនិយម​ដោយ បានចាត់ទុក អ៊ី​នី​ស្តា ជា​កីឡាករ​គំរូ ដោយសារតែ​កីឡាករ​រូបនេះ​គឺជា​កីឡាករ​ដែល​ហ៊ាន​ប្រថុយ នឹង​គ្រោះថ្នាក់​។ ប៉ុន្តែ​មានការ​ភ្ញាក់ផ្អើល​ដោយសារតែ​កីឡាករ​រូបនេះ​មិន​ធ្លាប់​លើក​ពាន Ballon D`or.​។​
​ ​
​ប្រ៊ូ​ណូ បាន​និយាយថា “​កីឡាករ​ដែល​ខ្ញុំ​ចូលចិត្ត​តាមមើល​និង​ចង់​ធ្វើតាម​គឺ​កីឡាករ អ៊ី​នី​ស្តា​។ គាត់​គឺជា​កីឡាករ​ម្នាក់​ដែល​ចូលចិត្ត​គ្រប់គ្រង​បាល់ ហ៊ាន​ប្រថុយ ហើយ​ខ្ញុំ​គិតថា អ៊ី​នី​ស្តា គឺជា កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​ក្នុង​ពិភពលោក​។​
​ ​
​ហ្វឺ​ណាន​ដេ​ស កោតសរសើរ​កីឡាករ​មួយចំនួន​ដែល​ខ្លួន​ចង់​ធ្វើតាម​កាលពី​នៅ​វ័យ​កុមារ ហើយ​ថា កន្លងមក ខ្លួន​ពេញ​ចិត្តនឹង​ទម្រង់​លេង​របស់ រ៉ូ​ណា​ល់​ឌី​ញ៉ូ (Ronaldinho) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែបម្រើ ប្រ៊ូ​ណូ ហ្វឹ​ណាន​ដេ​ស (Bruno Fernandes) និង​កីឡាករ អែន​ដ្រេ​ស អ៊ី​នី​ស្តា (Andres Iniesta)

ទីតាំងផ្សាយពាណិជ្ជកម្ម