ភែ​ទ្រិ​ក អេ​វ​រ៉ា សារភាពថា ធ្លាប់​ចង់​ដាល់ ល្វី​ស ស្វា​រ៉េ​ស ដោយសារតែ​ប្រើស​ម្តី​បែប​រើសអើង​

214
ចែករម្លែក

​ភែ​ទ្រិ​ក អេ​វ​រ៉ា (Patrice Evra) សារភាពថា ខ្លួន​ខំ​ទប់​អារម្មណ៍​ដោយ​មិន​ដាល់​កីឡាករ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) ចំ​កណ្តាល​មុខ បន្ទាប់ពី​មានការ​ប្រមាថ​បែប​រើសអើង​។​
​ ​
​អតីត​ខ្សែការពារ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​បាន​ចោទប្រកាន់​កីឡាករ​សញ្ជាតិ អ៊ុយ​រូ ហ្គា​យ ស្វា​រ៉េ​ស ពីបទ​ប្រមាថ​បែប​រើសអើង​ពូជសាសន៍ អំឡុងពេល​ប៉ះទង្គិច​ជាមួយ​ក្រុម​លី​វឺ​ភូ​ល (Liverpool ) នៅ​ពហុ​កីឡដ្ឋាន Anfield កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១១​។​
​ ​
​ស្វា​រ៉េ​ស ត្រូវបាន​រកឃើញ​កំហុស​និង​ហាមឃាត់​មិន​ឲ្យ​លេង​៨​ប្រកួត​មួយខែ​ក្រោយមក ប៉ុន្តែ ប្រតិកម្ម​ភ្លាមៗ​របស់ អេ​វ​រ៉ា គឺមាន​បំណង​ចង់វាយ​លើ​គូប្រកួត​របស់ខ្លួន​។​
​ ​
​ដោយសារតែ​បារម្ភ​ត្រូវ​ជាប់​បម្រាម​និង​ផ្តល់​ជា​គំរូ​មិនល្អ​សម្រាប់​ទស្សនិកជន អេ​វ​រ៉ា សម្រេច​មិន ធ្វើបែបនេះ​។​
​ ​
​អេ​វ​រ៉ា បាន​និយាយថា “​ខ្ញុំ​នៅចាំ​អំឡុងពេល​ប្រកួត​នេះ ហើយ​ខ្ញុំ​សួរ​ខ្លួនឯង​ថា ប្រសិន បើ​ខ្ញុំ​វាយ​គាត់ នៅពេលនេះ គ្រប់គ្នា​នឹង​មើលឃើញថា ខ្ញុំ​គឺជា​មនុស្ស​អាក្រក់​។ គ្រប់គ្នា​នឹង​ភ្លេច​ពីអ្វី​ដែល​គាត់​បាន និយាយ​។ ខ្ញុំ​និយាយប្រាប់​ខ្លួនឯង​ថា មិនត្រូវ​ធ្វើបែបនេះ​ទេ​”​។​
​ ​
​អេ​វ​រ៉ា គឺជា​កម្មវត្ថុ​នៃ​ការ​គំរាម​សម្លាប់ បន្ទាប់ពី​ឧប្បត្តិហេតុ​នៅលើ​ទឹកដី​របស់ Liverpool និង​តម្រូវ​ឲ្យមាន​សន្តិសុខ​តាម​ការពារ​រយៈពេល​ពី​រ​ខែ​ពេញ​។​
​ ​
​អេ​វ​រ៉ា បាន​សារភាពថា ផល​លំបាក​នឹង​ធ្លាក់​មកលើ​ក្រុមគ្រួសារ​របស់ខ្លួន មិនមែន​មកលើ​ខ្លួននោះទេ ហើយ​នោះ​គឺជា​រឿង​ដ៏​លំបាក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) និង ភែ​ទ្រិ​ក អេ​វ​រ៉ា (Patrice Evra)

ទីតាំងផ្សាយពាណិជ្ជកម្ម