ស្រី​ស្អាត​ដែល​ចូលចិត្ត​សម្លាប់​ខ្លាឃ្មុំ ហើយ​ថតរូប​សម្ញែង ដៀល​អ្នក​រិះគន់ថា​ជា “​មនុស្ស​ពុតត្បុត គ្មាន​ការអប់រំ​”

256
ចែករម្លែក

ស្រី​ស្អាត​វ័យ ២៣ ឆ្នាំ​ដែល​ចូលចិត្ត​សម្លាប់​ខ្លាឃ្មុំ រួច​ថតរូប​សម្ញែង​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម បាន​ដៀល​អ្នក​រិះគន់​នាង​ថា​ជា “​មនុស្ស​ពុតត្បុត​គ្មាន​ការអប់រំ​”​។ នាង​ថាឱ្យ​អ្នក​ទាំងនោះ​ថា ខ្លួនឯង​ជា​អ្នក​ហូប​សាច់​ដែរ​សោះ បែរជា​គំរាមកំហែង​នាង​ដោយសារ​នាង​បរបាញ់សត្វព្រៃ​ទៅវិញ​។
​ ​
​នាង អា​ឡិច​សាន​ដ្រា ទី​យុ​ត​ចេ​វ៉ា (Alexandra Tyutcheva) គឺជា​អ្នកជា​ចាត់ចែង​រៀបចំ​ដំណើរ​បរបាញ់ មកពី​ទីក្រុង​សឺ​ពូ​ខូវ (Serpukhov) ប្រទេស​រុស្ស៊ី​ហើយ​បាន​ចេញពីផ្ទះ​ដើរ​ផ្សងព្រេង​ចម្ងាយ​ដីប្រមាណ ៥០០ គីឡូម៉ែត្រ​ដើម្បី​តាមរក​សត្វ​ក្ដាន់ ខ្លាឃ្មុំ និង​ចៀម​ជាមួយ​ឪពុកម្ដាយ​របស់​នាង​វ័យ ៥៣ ឆ្នាំ​តាំងពី​នាង​មាន​អាយុ ១៨ ឆ្នាំ​។ អ្នក​ដែល​ជេរប្រមាថ​នាង​តាម​បណ្ដាញ​អ៊ីនធឺណិត​បាន​ហៅ នាង​ថា​ជា “​ឃាតករ​ឃោរឃៅ​” ហើយ​អ្នកខ្លះ​បន់​ឱ្យ​អ្នក​ដេក​ងាប់​ជា​រូបនាង មិនមែនជា​ខ្លាឃ្មុំ ហើយ​ខ្លះទៀត​និយាយថា ថ្ងៃ​អនាគត​កូនៗ​របស់​នាង​នឹងត្រូវ​ទទួល​បាប​កម្មនេះ​។​
​ ​
​ជាការ​ឆ្លើយតប នាងក្រមុំ​ដែល​ចេញ​នេសាទ​ត្រី និង​បោះជំរំ​ជាមួយ​ឪពុក​តាំងពី​អាយុ ១២​ឆ្នាំ​រូបនេះ លើកឡើងថា “​ការ​បរបាញ់​ធ្វើឱ្យ​ខ្ញុំ​មាន​ដូច​សព្វថ្ងៃ​” ខណៈ​នាង​កំពុង​សរសេរ​សារ​ណា​ថ្នាក់បរិញ្ញាបត្រ​របស់​នាង​លើ​កីឡា​បរបាញ់​នេះ និង​ការប្រឹងប្រែង​ដើម្បី​ធ្វើឱ្យ​ប្រាកដថា “​ការ​បរបាញ់ ប្រកបដោយ​និរន្តរភាព និង​ដើម្បី​ការអភិរក្ស​”​។​
​ ​
​នាង​និយាយទៀតថា “​មាន​មនុស្ស​ជាច្រើន​មិន​យល់ ហើយ​ស្អប់​យើង​ទាំង​ដែល​ពួកគេ​គ្មាន​យល់អ្វី​សោះ​អំពី​ប្រធានបទ​នេះ​។ វា​ជា​ចរិត​ពុត​ត្បុត​ដែល​ខ្លួនឯង​ជា​អ្នក​ហូប​សាច់​ហើយ​បែរជា​រិះគន់​អ្នកដែល​ប្រឹងប្រែងរ​កសាច់​ដោយ​ខ្លួនឯង​ទៅវិញ​។ តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram ខ្ញុំ​បាន​បង្ហោះ​ចែករំលែក Link (​តំណ​ភ្ជាប់​)​ជាមួយ​អត្ថបទ​ជាច្រើន​ដែល​អប់រំ​មនុស្ស​អំពី​ការ​បរបាញ់ ប្រកបដោយ​និរន្តរភាព និង​ដើម្បី​ការអភិរក្ស​”​។​
​ ​
​នាង​បន្តថា “​ប៉ា​ខ្ញុំ និង​ខ្ញុំ​ជិតស្និទ្ធ​គ្នា​ណាស់​។ យើង​ចំណាយពេល​ជាច្រើន​ជាមួយគ្នា​បរបាញ់​ជាមួយភ្ញៀវ​របស់​យើង​។ ម៉ាក់ និង​បងប្អូន​ស្រី​ទាំង ៣ របស់ខ្ញុំ​មិន​ចូលចិត្ត​បរបាញ់​ទេ ប៉ុន្តែ​ពួកគាត់​គាំទ្រសកម្មភាព​ពួកយើង​។ ការ​បរបាញ់​មិនមែន​សម្រាប់​មនុស្ស​គ្រប់គ្នា​ឡើយ​”​។​
​ ​
​នាង​អះអាង​ដែល​ពិបាក​នឹង​យល់ថា ការ​បរបាញ់​ដែល​គ្រប់គ្រង​បានល្អ “​អាចធ្វើឱ្យ​ចំនួន​សត្វ​ដំរីនៅ​អាហ្វ្រិក ឬ​ចៀម​ស្នែង​ធំ​នៅ​សហរដ្ឋ​អាម៉េរិក កើនឡើង​រាប់ពាន់​ក្បាល​”៕ ប្រែ​សម្រួលៈ​ខុម​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម