ផ្សារ​ហ៊ុន​កម្ពុជា​នៅតែមាន​ដំណើរការ​ធម្មតា ទោះ​ជាមាន​វិបត្តិ​កូ​វីដ​១៩

185
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: លោក ហុង សុខ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​(CSX) បាន​ឲ្យ​ដឹងថា​៖​ខណៈ​វិស័យ​ផ្សេងៗ​ទទួលរង​ផលប៉ះពាល់​ដោយសារ​កា​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​ផ្សារ​ហ៊ុន​កម្ពុជា នៅមាន​ដំណើរ​ធម្មតា ទោះបី​សកម្មភាព​ជួញដូរ​មានការ​ថយចុះ​ខ្លះ​។​លោក​បាន​លើកឡើងថា​ថ្លៃ​ភាគហ៊ុន​មានការ​ធ្លាក់ចុះ​ក្នុង​រយៈពេល​២​ឬ​៣​ខែ​មុន ប៉ុន្តែ​បច្ចុប្បន្ន​ចាប់​ផ្តើ​មាន​ស្ថិរភាព និង​មាន​កំណើន​ខ្លះ​ហើយ​។​

​ការ​ថ្លែង​ដូច្នេះ​របស់លោក ហុង សុខ​ហួរ ធ្វើឡើង​ក្នុង​ពិធី​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល​ជា​ផ្លូវការ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ម​.​ក នៅ​អគារ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា នា​ថ្ងៃទី​០៥ ខែឧសភា​។​
​លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានឱ្យដឹងថា​សញ្ញា​បណ្ណ​សា​ជិ​វ​កម្ម​របស់​ប្រា​សាក់ ជា​សញ្ញា​បណ្ណ​សាជីវកម្ម​ទី​២ ដែលមាន​ការធានា​ពី​ស្ថាប័ន​មូលនិធិ​ធានា​ឥណទាន និង​ជំរុញ​ការវិនិយោគ (CGIF)​។ ប្រា​សាក់ គឺជា​ក្រុមហ៊ុន​ទី ៦ ដែល​បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល និង​ជា​ក្រុមហ៊ុន​ទី ១១ ដែល​បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​នៅ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​។​

​គិត​រហូតមក​ដល់ពេលនេះ​ផ្សា​រមូល​ប​ត្រ​កម្ពុ​ជាមាន​ក្រុមហ៊ុន​ចំនួន​១១​ហើយ បាន​ចុះបញ្ជី ដែលមាន​ក្រុមហ៊ុន​៥​បាន​ចុះបញ្ជី​ភាគហ៊ុន និង​ក្រុមហ៊ុន​ចំនួន​៦​ចុះបញ្ជី​សញ្ញា​បណ្ណ ដែល​ក្រុមហ៊ុន​ទាំងនេះ​បាន​ប្រមូល​ទុន​ពី​ទីផ្សារ​ចំនួន ២២៣​លាន​ដុល្លារ​អាមេរិក​។ លោក ហុង សុខ​ហួរ​បញ្ជាក់ថា ទំហំ​ទឹកប្រាក់​ចំនួន​២២៣​លាន​ដុល្លារ​អាមេរិក គឺជា​ចំនួន​ទឹកប្រាក់​ដ៏​ធំ​មួយ​សម្រាប់​ទីផ្សារ​ហ៊ុន​របស់​កម្ពុជា បើទោះបីជា​ធៀប​នឹង​ទីផ្សារ​ហ៊ុន​ផ្សេងទៀត ទឹកប្រាក់​នេះ​មាន​ចំនួន​តិច​ក៏ដោយចុះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម