ចេះតែ​ក្អក​ភ្លាមៗ​ខ្លាំងៗ តើ​មកពី​ហេតុអ្វី​ទៅ​?

250
ចែករម្លែក

ការ​ក្អក​អាចជា​សញ្ញា​មួយ​នៃ​ជំងឺ​ខុសៗ​គ្នា​ជាច្រើន ដែល​ភាគច្រើន​គឺ​មិនមាន​គ្រោះថ្នាក់​អ្វី​ឡើយ​។ ការ​ក្អក​ភ្លាមៗ​ខ្លាំង អាច​កើតឡើង​រយៈពេល​ពីរ​បី​សប្តាហ៍ ឬ​ករណី​រ៉ាំរ៉ៃ​អាច​យូរ​ជាង​៨​សប្តាហ៍ ឯណោះ​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការ​ព្យាបាល​ការ​ក្អក​បែបនេះ​គឺ​ត្រូវ​ដោះស្រាយ​មូលហេតុ នៅ​ពីក្រោយ​ការ​ក្អក​នេះ​វិញ​។

​វីរុស​កូ​រ៉ូ​ណា​
​ក្នុង​ពេលនេះ មូលហេតុ​ញឹកញាប់​បំផុត​នៃ​ការ​ក្អក​ស្ងួត អាចជា​វីរុស​កូ​រ៉ូ​ណា​។ អា​ការៈសំខាន់​នៃ ជំងឺ​កូ​វីដ​១៩ គឺ​ក្អក​ស្ងួត ក្តៅខ្លួន និង​ពិបាក​ដកដង្ហើម​។ ក្នុង​ពេលនេះ អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី ធ្វើតេស្ត​។ បើសិនជា​អ្នក​ចាប់ផ្តើម​អាកា​រៈ​ទាំងឡាយណា​ដែល​គិតថា សង្ស័យ​ខ្លួនឯង​ហើយ ចូរ​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ឆ្ងាយ​ពី​គេ​។

​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាងលើ​
​ការបង្ក​រោគ​ដោយ​វីរុស ឬ​បាក់តេរី​ក្នុង​ប្រហោង​ឆ្អឹង​មុខ បំពង់​អាហារ បំពង់ខ្យល់ ឬ​ច្រមុះ​ត្រូវបាន គេ​ហៅថា​ជាការ​បង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាងលើ​។ អាកា​រៈញឹក​ញាប់​នៃ​ជំងឺ​នេះ​មានដូចជា ក្អក ឈឺក្បាល តឹង​ច្រមុះ កណ្តាស និង​មាន​សម្ពាធ​នៅ​ជុំវិញ​មុខ និង​ក្តៅខ្លួន​ស្ទិញៗ​។

​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាងក្រោម​
​រឿងនេះ​ប៉ះពាល់​ទៅលើ​ផ្លូវដង្ហើម​របស់​សួត​។ ទាំង​ជំងឺ​រលាក​ទងសួត និង​រលាក​សួត​គឺជា​ប្រភេទ នៃ​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាងក្រោម​ទាំងអស់​។ អាកា​រៈ​ភាគច្រើន​នៃ​ការ​រលាក​ទងសួត​គឺជា ការ​ក្អក​ស្ងួត ឬ​ស្លេស្ម​។ ការ​ក្អក​ស្លេស្ម​អាចជា​ស្លេស្ម​ពណ៌​បៃតង លឿង ឬ​មាន​ឈាម​តិចតួច​។ អាកា​រៈ​ផ្សេងទៀត​មានដូចជា ឈឺបំពង់ក ឈឺទ្រូង ដកដង្ហើម​លឺ​ដូច​ហួច និង​ឈឺ​រាងកាយ​។

​ការ​អា​ឡែ​ហ្ស៊ី​
​នៅពេល​អ្នក​ដកដង្ហើម​ចូល សារធាតុ​អា​ឡែ​ហ្ស៊ី​មួយចំនួន​ក៏​អាចធ្វើ​ឲ្យ​ក្អក​ដែរ ដូចជា ផ្សែង​បារី ទឹកអប់ និង​ក្លិន​សម្លៀកបំពាក់​ផ្សេងៗ​។

​ជំហាន​ដំបូង​គេ គឺ​ត្រូវ​សម្គាល់​ឲ្យ​ដឹង​មូលហេតុ​នៃ​ការ​ក្អក​សិន​។ អ្នក​ដែលមាន​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ នឹងត្រូវ​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​។ អ្នក​ដែលមាន​បញ្ហា​អា​ឡែ​ហ្ស៊ី ត្រូវតែ​ប្រើ​ថ្នាំ​ទប់​ការ​អា​ឡែ​ហ្ស៊ី​។

​ក្រៅពី​ប្រើ​ថ្នាំ មានរឿង​ច្រើនណាស់​ដែល​អ្នក​អាច​ធ្វើបាន​នៅផ្ទះ​ដើម្បី​បង្ការ​ការ​ក្អក​ដូចជា​ញ៉ាំ​ទឹក ឲ្យ​បាន​ច្រើន​។ ទឹក​ក្តៅ និង​ទឹកឃ្មុំ​ក៏​ជា​វិធី​ព្យាបាល​ការ​ក្អក​ដ៏​ល្អ​មួយ​ដែរ​។ អ្នក​ក៏​អាច​ប្រើ​ថ្នាំ​បំបាត់ ក្អក​ដែល​គ្មាន​វេជ្ជបញ្ជា​បានដែរ​។ ការបើក​ដំណើរ​ការណ៍​ម៉ាស៊ីន​ផ្តល់​សំណើម​នៅផ្ទះ​អាចជួយ បំបាត់​ការ​ក្អក​បាន​យ៉ាង​ល្អ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម