ប្រជាពលរដ្ឋ​នៅតែ​បន្ត​យក​សំរាម​ចាក់គរ​លើផ្លូវ​សា​ធារ​ណៈ​, អាជ្ញាធរ​ខណ្ឌមានជ័យ​មិនទាន់មាន​ចំណាត់ការ​

212
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ប្រជាព​លេ​ដ្ឋ​នៅតែ​បន្ត​យក​សំរាម​ចាក់គរ​ចោល​តាមផ្លូវ​សាធារណៈ បណ្ដាល​ឲ្យ​ផ្លូវ​រួម​តូច​ពិបាក​ក្នុងការ​ធ្វើដំណើរ​កកស្ទះ​ចរាចរណ៍ បង្ក​ជា​ក្លិនស្អុយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​សុខភាព​ផ្លូវដង្ហើម​និង​បរិស្ថាន​។​

​ជា​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​យក​សំរាម​មកចាក់​គរ​លើផ្លូវ​ទីសាធារណៈ ដូចជា​នៅ​កំណាត់​ផ្លូវ​២១៧ ចំណុច​ខាងជើង​ស្ពានដែក​ស្ថិតនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​។ បានក្លាយ​ជាទី​ចាក់សំរាម​យ៉ាង​អនាធិបតេយ្យ​ពាសវាល​ពាសកាល ធ្វើ​ឲ្យ​ផ្លូវ​រួម​តូច​ពិបាកធ្វើ​ដំណើរ​បង្ក​ការកកស្ទះ​ចរាចរណ៍ មាន​ក្លិនស្អុយ​ប៉ះពាល់​ទៅលើ​សុខភាព​ប្រជាពលរដ្ឋ ក៏ដូចជា​បងប្អូន​ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​ផងដែរ​។​

​បញ្ហា​សំរាម​ខាងលើ​នៅ​រសៀល​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​នៅក្បែរ​សំណូមពរ​ដល់​ក្រុមហ៊ុន​ស៊ិន​ទ្រី មក​កើប​ឲ្យ​បាន​ទាន់ពេលវេលា​ផង កុំ​ទុក​គរ​ដូច​ភ្នំ​តាម​ដងផ្លូវ​សាធារណៈ​បែបនេះ បង្ក​ក្លិនស្អុយ​ប៉ះពាល​ដល់​សុខភាព​ផ្លូវ ដង្ហើម​ជា ពិសេស​ក្មេងៗ​ងាយ​នឹងរង​គ្រោះ ហើយ​សូម​សំណូមពរ​ដល់​លោក ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ខណ្ឌមានជ័យ និង​លោក​ចៅសង្កាត់​ស្ទឹងមានជ័យ​ទី​២​មេត្តាជួយ​ត្រួត​ត​ពិនិត្យ​បញ្ហា​សំរាម​ខាងលើនេះ​ផង និង​ចាត់វិធានការ​តឹងរឹង​ចំពោះ​ពលរដ្ឋ​យក​សំរាម​មកចាក់​គរ​លើផ្លូវ​សាធារណៈ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​បរិស្ថាន ក៏ដូចជា​សោភ័ណភាព​តាម​ដងផ្លូវ​សាធារណៈ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម