លីកបេស្បលរបស់កូរ៉េខាងត្បូងចាប់ផ្តើមបើកឡើងវិញនៅចំពោះមុខរូបថតទស្សនិកជនបិតលើកៅអី

227
ចែករម្លែក

កូរ៉េខាងត្បូងបានចាប់ផ្តើមរដូវកាលថ្មីនៃលីកបេស្បល (Baseball) របស់ខ្លួនកាលពីថ្ងៃអង្គារទី៥ឧសភានៅចំពោះមុខហ្វូងមនុស្សក្លែងក្លាយ។

បន្ទាប់ពីការពន្យាពេលអស់ជាច្រើនសប្តាហ៍ដោយសារតែជំងឺរាតត្បាតកូវីដ១៩នោះ ការប្រកួតចំនួន ៥ បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដោយមិនមានការអនុញ្ញាតឱ្យអ្នកគាំទ្រចូលមើលទេដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគ។

នៅទីក្រុងអ៊ីនឈាន់ ក្រុម SK Wyverns បានបង្កើតអ្នកគាំទ្រក្លែងក្លាយដោយការបិតរូបថតពួកគេពាក់ម៉ាស់នៅលើកៅអី ខណៈពួកគេទទួលក្រុមភ្ញៀវ Hanwha Eagles។

អាជ្ញាកណ្តាលបានពាក់ម៉ាស់ការពារនិងអ្នកលើកទឹកចិត្តបានរាំនៅខាងក្រោមកៅអីទំនេរ ខណៈដែលកូរ៉េខាងត្បូងព្យាយាមវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។

ស្ថាប័នកីឡាបេស្បលកូរ៉េគឺជាស្ថាប័នកីឡាប្រកួតប្រជែងអាជីពខ្នាតធំដំបូងគេបំផុតមួយលើពិភពលោកដែលបានវិលត្រឡប់មកធ្វើសកម្មភាពវិញអំឡុងពេលកំពុងផ្ទុះកូវីដ១៩លើពិភពលោក។

ស្ថាប័ននេះបានដាក់ចេញវិធានការជាច្រើនដើម្បីរក្សាសុវិត្ថភាពនៅទីលានប្រកួត និងបានបង្គាប់ឱ្យកីឡាករនិងគ្រូបង្វឹកទាំងអស់ចូលស្កែនរកសញ្ញាណនៃអាការៈក្តៅខ្លួនមុនពេលពួកគេចូលកីឡដ្ឋាន៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម