ភ្លើង​ឆេះ​អាស្រម​តម្កល់​ព្រះពុទ្ធ​រូប​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​

194
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: អាស្រម​តម្កល់​ព្រះពុទ្ធ​រូប​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ស្ថិតនៅ​ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​ករណី​ភ្លើង​ឆេះ អាស្រម​តម្កល់ ព្រះ​ពុទ្ធរូប​ខាងលើ​នៅឡើយ​ទេ​។ គ្រាន់តែ​បញ្ជាក់ថា​អាស្រម​ខាងលើ​មាន​ទំហំ​ទទឹង​៥ ម៉ែត្រ និង​បណ្តា​យ​៧​ម៉ែត្រ​ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៥២៨ ជាប់​ផ្លូវជាតិ​លេខ​៩ ស្ថិតនៅ​ភូមិ​ស្រឡៅ​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ អាស្រម​មួយ​នោះ សង់​អំពី​ឈើ​ប្រក់​ស័ង្កសី​បាំង និង​ក្រាល​ក្តា​ដែលមាន​ម្ចាស់​ឈ្មោះ​ចែម សង្វារ ភេទ​ប្រុស​អាយុ ៦៧​ឆ្នាំ​។​

​តាម​ការបញ្ជាក់​ពី​ម្ចាស់​អាស្រម​បាន​ឲ្យ​ដឹងថា អាស្រម​រង​ការខូចខាត​ទាំងស្រុង ក្នុងនោះ​មាន​ព្រះពុទ្ធ​រូប​ធំ​១​អង្គ​ព្រះ​ពុទ្ធរូប​តូចៗ​ចំនួន ១៦​អង្គ​និង​ថូផ្កា​ឈើ ចំនួន​២​គូ​។​

​សត​ម្ថ​កិច្ច​ថា​ការឆាបឆេះ​នេះ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ទេ ហើយ​ដោយសារ​ចម្ងាយ​ផ្លូវ​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ទៅ​កន្លែងកើតហេតុ​ប្រវែង​ប្រហែល​៧០​គីឡូម៉ែត្រ កម្លាំង​អធិការ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ទំនាក់ទំនង​ពឹង​ការអន្តរាគមន៍​ពី​រថយន្ត​អគ្គិភ័យ​ស្រុក​ឆែប​ខេត្តព្រះវិហារ​មក​ពន្លត់ ព្រោះ​គោលដៅ​ជិត​ជាង​។​

​ជាមួយ​នោះបាន​ប្រើប្រាស់​អស់​ទឹក​អស់​មួយ​រថយន្ត​ទើប​រលត់​។ ក្រោយ​មាន​ករណី​កើតឡើង​ឆេះ​អាស្រម​កម្លាំង​សមត្ថកិច្ច​ចុះ​ស៊ី​ប​អង្កេត​រក​មូលហេតុ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម