ចិន​បាញ់​បង្ហោះ​រ៉ុកកែត​យានអវកាស​ថ្មី សម្រាប់​កម្មវិធី​ស្ថានីយ​អវកាស​

510
ចែករម្លែក

​រ៉ុក​កែត​អវកាស​ថ្មី​Long March-5B ត្រូវ​បាន​បាញ់​បង្ហោះ​ជា​លើកដំបូង​កាលពី​ថ្ងៃ​អង្គារ​ទី​០៥​ឧសភា ដោយ​បញ្ជូន​គំរូ​សាកល្បង​នៃ​យានអវកាស​ជំនាន់​ថ្មី​របស់​ចិន ដែល​មាន​មនុស្ស​ជិះ និង​ទំនិញ​របស់​វា​​ទៅក្នុង​ទី​អវកាស​។​

​ភ្នាក់ងារ​អវកាស​ចិន (CMSA)​បាន​និយាយថា ការបាញ់​បង្ហោះ​ដោយ​ជោគជ័យ​នេះ គឺជា​ការបោះ​ជំហាន​ទី​៣​នៃ​កម្មវិធី​យានអវកាស​របស់​ចិន​ដែល​គ្រោង​នឹង​សាងសង់​ស្ថានីយ​អវកាស​មួយ​។​

​វា​ត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​អវកាស​Wenchang នៅ​ខេត្ត​ហៃ​ណាន់ ភាគខាងត្បូង​នៃ​ប្រទេស​ចិន​។​

​ប្រមាណ ៤៨៨ វិនាទី​ក្រោយ​ការបាញ់​បង្ហោះ យានអវកាស​ពិសោធន៍​គ្មាន​សមាជិក​អាស​យានិក បាន​ផ្តាច់ចេញ​ពី​រ៉ុកកែត​នោះ ហើយ បាន​ហោះចូល​ទៅ​គន្លង​ផែនដី​ដែល​បាន​គ្រោងទុក​៕​ប្រែ​សម្រួល​៖​សុខា​/sn

អវកាស​ថ្មី​Long March-5B ត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​អង្គារ​

ទីតាំងផ្សាយពាណិជ្ជកម្ម