ប្រហិត​រុំ​អំពៅ​

988
ចែករម្លែក

+ គ្រឿងផ្សំ​៖
​- បង្គា ៤០០​ក្រាម (​បក​ឲ្យ​ស្អាត​)
​- សាច់ជ្រូក (​សាច់​សុទ្ធ​) ៤០​ក្រាម ចិញ្ច្រាំ ឬ​កិន​ឲ្យ​ម៉ត់​ល្អ​
​- សាច់​ត្រី​ស្លាត ៤០​ក្រាម ហាន់​ជា​ដុំៗ​
​- ស្បែក​ជ្រូក ឬ​ខ្លាញ់ជ្រូក ៤០​ក្រាម ហាន់​ជា​ដុំ​តូចៗ​
​- គល់​ស្លឹក​ខ្ទឹម ២០​ក្រាម ហាន់​ល្អិត​
​- អំបិល ១​ស្លាបព្រា​កាហ្វេ​
​- ស្ករស ២​ស្លាបព្រា​កាហ្វេ​
​- ទឹកត្រី ១​ស្លាបព្រា​បាយ​
​- ម្រេច​ម៉ត់ ១/២​ស្លាបព្រា​កាហ្វេ​
​- ម្សៅ​ស៊ុប​ខ្នរ ១/២​ស្លាបព្រា​កាហ្វេ​
​- ស៊ុត (​យកតែ​ពណ៌​ស កន្លះ​គ្រាប់​)
​- ប្រេង​សម្រាប់​បំពង​
​- អំពៅ ​

​វិធី​ធ្វើ​៖
– សកសំបកអំពៅ​ឲ្យ​ស្អាត កាត់​ជាដើម​តូចៗ​ល្មម​សម្រាប់​រុំ ប្រវែង​ប្រហែល ៧-១០​សង់ទីម៉ែត្រ​
​- យក​បង្គា​ដាក់​អំបិល​ចូល ១​ស្លាបព្រា​កាហ្វេ ប្រឡាក់​ឲ្យ​សព្វ រួច​យក​ទុក​ក្នុង​ទូរ​ទឹកកក​ប្រហែល ១​ម៉ោង​
​- យក​ខ្លាញ់ជ្រូក​ដាក់​ស្ករស​ចូល ១​ស្លាបព្រា​កាហ្វេ ច្របល់​ឲ្យ​សព្វ ទុក​មួយ​ឡែក​ប្រហែល ៣០​នាទី​
​- បន្ទាប់មក​យក​បង្គា​ដាក់ចូល​ម៉ាស៊ីន ដាក់​គល់​ស្លឹក​ខ្ទឹម​ចូល កិន​ចូលគ្នា​ឲ្យ​ម៉ត់​ល្អ រួច​ដាក់​សាច់ជ្រូក និង​សាច់​ត្រី​ចូល កិន​ចូលគ្នា​ឲ្យ​ម៉ត់ ហើយ​ដាក់​ខ្លាញ់ជ្រូក​, ស៊ុត​ពណ៌​ស​, ស្ករស ១​ស្លាបព្រា​កាហ្វេ​, ម្សៅ​ស៊ុប​ខ្នរ​, ម្រេច​ម៉ត់ និង​ទឹកត្រី​ចូល កិន​ចូលគ្នា​ឲ្យ​សព្វ​ល្អ
​- រួចរាល់​អស់ហើយ​យក​អំពៅ​មក​រុំ​សាច់​ដែល​កិន​ហើយ រុំ​ល្មម​តាម​ចំណូលចិត្ត រួច​យកទៅដាក់​ចំហុយ​ប្រហែល ៥​នាទី (​ដើម្បីអោយ​សាច់​ឆ្អិន​បន្តិច​) ហើយ​យកទៅដាក់​បំពងឲ្យក្រៀម​ល្មម​តាម​ចំណូលចិត្ត​ជាការ​ស្រេច​៕ ប្រភព​: ហ្វេ​ស​ប៊ុ​ក​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ