ឧស្សាហកម្មរថយន្តអាល្លឺម៉ង់ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រាលជ្រៅ

195
ចែករម្លែក

ក្រុមហ៊ុន Volkswagen បានអះអាងថា គ្រឿងបន្លាស់សំខាន់ៗដែលបានប្រើដើម្បីផលិតរថយន្តរបស់ខ្លួន បានកើនឡើងថ្លៃដើម ដែលធ្វើឱ្យថៅកែៗមានការបារម្ភថាតើពួកគេនឹងអាចរកប្រាក់ចំណេញបានឬអត់។ ខណៈដែលឧស្សាហកម្មរថយន្តធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រាលជ្រៅ ថៅកែៗរថយន្តទំនងជាមិនចែករំលែកថ្លៃដើមផលិតកម្មបន្ថែមជាមួយនឹងអតិថិជនទេ។ ការលក់រថយន្តនៅក្នុងចក្រភពអង់គ្លេសបានធ្លាក់ចុះ ៩៧ ភាគរយនៅក្នុងខែមេសាជាមួយនឹងការធ្លាក់ចុះស្រដៀងគ្នានេះនៅអេស្ប៉ាញនិងអ៊ីតាលីផងដែរបន្ទាប់ពីវិធានការបិទប្រទេសត្រូវបានអនុវត្តដោយរដ្ឋាភិបាលដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ១៩។

លោកស្តេហ្វិន សំមឺ ប្រធានផ្នែកលទ្ធកម្មរបស់ក្រុមហ៊ុន Volkswagen បានប្រាប់ FT ថា “អ្នកផ្គត់ផ្គង់បានវិនិយោគនៅក្នុងរោងចក្រផលិតកម្មក្នុងបរិមាណដ៏ច្រើន។ ឥឡូវនេះមានការធ្លាក់ចុះការផលិត រីឯការចំណាយលើថ្លៃដើមគ្រឿងបន្លាស់នៅតែមានខ្ពស់ ហើយការចំណាយនេះនឹងមិនអាចត្រូវបានកាត់បន្ថយតែមួយប៉ព្រិចភ្នែកបានទេ”។

ក្រុមហ៊ុនបានចាប់ផ្តើមផលិតកម្មឡើងវិញនៅទីស្នាក់ការកណ្តាលក្នុងទីក្រុងវូហ្វស្បឺកកាលពីសប្តាហ៍មុន។

ទោះជាយ៉ាងណា អ្នកផ្គត់ផ្គង់ជាច្រើនដែលក្រុមហ៊ុន Volkswagen ពឹងផ្អែកលើគ្រឿងបន្លាស់រាប់ពាន់សម្រាប់បង្កើតរថយន្តមួយគ្រឿងៗនោះ កំពុងដំណើរឡើងវិញដោយអន្លើប៉ុណ្ណោះ ដែលធ្វើឱ្យថ្លៃដើមនៃគ្រឿងបន្លាស់កាន់តែឡើងថ្លៃ។

កន្លងមក ក្រុមហ៊ុន Volkswagen អាចបង្កើតផលចំណេញច្រើនគួរឱ្យកត់សម្គាល់ បន្ទាប់ពីធ្វើកិច្ចព្រមព្រៀងបញ្ចុះតម្លៃជាមួយអ្នកផ្គត់ផ្គង់នីមួយៗ។

ប៉ុន្តែលោកស្តេហ្វិន សំមឺត្រូវបានក្រុមហ៊ុនដៃគូរំលឹកថា “នឹងមិនផ្តល់ជូនការបញ្ចុះតម្លៃតទៅទៀតទេ”។

លោកបានបន្ថែមថា “គ្រប់គ្នាត្រូវទទួលរាប់រ៉ងការខាតបង់ដូចគ្នា មិនត្រឹមតែអ្នកផ្គត់ផ្គង់របស់យើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងក្រុមហ៊ុន VW ផ្ទាល់ផងដែរ។ ប្រសិនបើយើងបន្តឃើញបរិមាណផលិតកម្មទាប នោះគ្រឿងបន្លាស់នឹងរឹតតែឡើងថ្លៃ”៕ ដោយ៖ កញ្ញាដាលីស

គ្រឿងបន្លាស់កាន់តែឡើងថ្លៃ ខណៈបរិមាណរថយន្តថយចុះ

ទីតាំងផ្សាយពាណិជ្ជកម្ម