គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូបណ្តសលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅស្រុកភ្នំព្រឹក ដោយះគ្រញូង

168
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នៅ ចំណុចលើផ្លូវ ជាតិលេខ57B ស្ថិតនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងមានគ្រោះចរាចរណ៍ដ៍គួរឲ្យរន្ធត់រវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឲ្យម្នាក់ស្លាប់ ភ្លាមៗ នៅនឹងកន្លែងរីឯ ភាគី ម្ខាង ទៀត រងរបួស ជា ទម្ងន់ដែលបច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់ក្នុង មន្ទីរពេទ្យ។

លោក សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថាសពបុរសដែលស្លាប់មានឈ្មោះសុខ ខន ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅ ភូមិ ភ្នំ ប្រាំពីរ ឃុំ បួរ ស្រុក ភ្នំព្រឹក ។ចំណែកអ្នករបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយព្រោះគេដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។

សាក្សីបានប្រាប់សមត្ថកិច្ចចុះទៅវាស់វែងថា មុនពេលកើតហេតុមានម៉ូតូ២គ្រឿងបើកបរក្នុងល្បឿនលឿនដូចគ្នាហើយប៉ះគ្នាក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យបោកក្បាលនឹងថ្នល់ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

ក្រោយកើតហេតុសមត្ថកិច្ចបាន សង្កេតឃើញថាភាគីម៉ូតូវ៉េវ បាន ស្លាប់ បាត់ បង់ជីវិត ទៅ ហើយ នៅ នឹង ក ន្លែង កើតហេតុ។ រីឯ ភាគី ម្ខាង ទៀត ដែល មាន របួស ធ្ងន់ នោះ គឺ នៅ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទដោយសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចជំនាញបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើ
បុណ្យតាមប្រពៃណី។ចំណែកមធ្យោបាយទាំង២គ្រឿងត្រូវយកទៅរក្សាទុកនៅប៉ុស្តិរដ្ឋបាលប៊ួរដើម្បីដោះស្រាយនៅពេលក្រោយ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម