ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស ស្ថិតនៅ​ចំណុចកណ្តាល​នៃ​ជម្លោះ​ជុំវិញ​កិច្ចសន្យា​ផ្ទេរ​

200
ចែករម្លែក

កិច្ចព្រមព្រៀង​ផ្ទេរ​របស់​កីឡាករ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes) ទៅ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ស្ថិត​ចំណុច​ស្នូល​នៃ​ជម្លោះ​ដែល​ធ្វើ​ឲ្យ​ស្ថាប័ន FIFA ស៊ើបអង្កេត​លើ​អតីត​ក្លឹប Sporting Lisbon​។​
​ ​
​ក្លឹប Sampdoria របស់​អ៊ីតាលី​អះអាងថា ក្លឹប Lisbon ជំពាក់​៤​លាន​ផោន​បន្ទាប់ពី​កិច្ចព្រមព្រៀង​ផ្ទេរ កាលពី​ខែមករា ហើយ​បាន​ជូនដំណឹង​ទៅ​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​ឲ្យ​ជ្រាប​រឿងនេះ ផងដែរ​។
​ ​
​ក្លឹប Sampdoria បាន​លក់​កីឡាករ ហ្វឺ​ណាន​ដេ​ស ទៅ​ឲ្យ​ក្លឹប Sporting Lisbon កាលពី​ឆ្នាំ​២០១៧ ក្នុង​កិច្ចព្រមព្រៀង ៧,៥​លាន​ផោន បន្ទាប់ពី​រដូវ​កាល​ដ៏​ជោគជ័យ​។​
​ ​
​ក្លឹប​អ៊ីតាលី​នេះ​បាន​អះអាងថា Lisbon ត្រូវ​បង់ ១០​ភាគរយ​បន្ថែម​នៅពេលណា​ទទួលបាន​ប្រាក់ ចំណេញ​តាមរយៈ​ការលក់​កីឡាករ​រូបនេះ​នាពេល​អនាគត​ហើយ​នេះ​ជា​លក្ខខណ្ឌ​នៅក្នុង កិច្ចព្រមព្រៀង​។​
​ ​
​ហ្វឺ​ណាន​ដេ​ស ត្រូវបាន​លក់​ទៅ​ឲ្យ​ក្លឹប​យូ​ណាយ​ធី​ត​កាលពី​ខែមករា​ក្នុងតម្លៃ​៦៧​លាន​ផោន ដោយ​កើន​ពី​តម្លៃ​ដើម​៤៧​លាន​ផោន​។ ទោះបីជា​យ៉ាងណា ក្លឹប​នៅ​ក្របខណ្ឌ Serie A នេះ​មិន ទាន់​ទទួលបាន​ចំណែក​នៃ​ប្រាក់ចំណេញ​ដូចដែល​បាន​ព្រមព្រៀង​នោះទេ​។​
​ ​
​គេ​ជឿថា ក្លឹប​ព័រ​ទុយ​ហ្គា​ល់ Lisbon កំពុង​ជាប់ផុង​ក្នុង​វិបត្តិ​ដោយសារ​វីរុស​កូ​រ៉ូ​ណា ហើយ​កាលពី ខែ​មុន ធនាគារ​អាល្លឺម៉ង់​បាន​រារាំង​ប្រាក់​ដែល​ត្រូវការ​ចាំបាច់​ចំពេល​មាន​បញ្ហា​វិ​វ​ត្តិ​ហិរញ្ញវត្ថុ​សកល លោក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes)

ទីតាំងផ្សាយពាណិជ្ជកម្ម