កូរ៉េខាងត្បូង​វិល​មក​រក​សភាព​ធម្មតា​ឡើង​វិញ​ខណៈ​ខ្លួន​អាច​គ្រប់គ្រង​ជំងឺ​កូវី​ដ​១៩

195
ចែករម្លែក

​ប្រទេស​កូរ៉េខាងត្បូង​បាន​វិលត្រឡប់​មក​រក​សភាព​ធម្មតា​ឡើងវិញ​កាលពី​ថ្ងៃ​ពុធ​ទី​០៦​ឧសភា​ ខណៈ​ដែល​កម្មក​រ ​និយោជិត​និង​បុគ្គលិក​ការិយាល័យ​បាន​ត្រឡប់​ទៅកាន់​កន្លែង​ធ្វើការ​វិញ​ ហើយ​សារមន្ទីរ​​និង​បណ្ណាល័យ​បាន​បើក​ដំណើរការ​ឡើងវិញ តែ​នៅ​គោរព​តាម​បទបញ្ជា​”​គម្លាត​សង្គម​ដើម្បី​សុវត្ថិភាព​”​ដែល​បាន​បន្ធូរបន្ថយ​បន្ទាប់​ពី​ករណី​ឆ្លង​វីរុស​ថ្មី បាន​ធ្លាក់ចុះ​។​

​កូរ៉េខាងត្បូង​បាន​ទទួល​រងគ្រោះ​ខ្លាំង​បំផុត​ដោយ​សារ​ជំងឺ​កូវី​ដ​១៩ និង​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​ការ​ផ្ទុះឡើង​នៃ​ជំងឺឆ្លង​ដ៏​អាក្រក់​បំផុត​មុន​គេ​នៅ​ក្រៅប្រទេស​ចិន ខណៈ​ដែល​ប្រទេស​នេះ​មិន​ដែល​ដាក់​​កម្រិត​តឹងតែង​ខ្លាំង​លើ​ការអនុវត្តន៍ ” គម្លាត​សង្គម​ដើម្បី​សុវត្ថិភាព​” ។​

​និយោជិត​ត្រូវ​បាន​គេ​ជំរុញ​ឱ្យ​ធ្វើការ​ពី​ផ្ទះ តាម​កន្លែង​ដែល​អាច​ធ្វើ​បាន​ ខណៈពេល​ដែល​ឆ្នាំ​សិក្សា​ថ្មី ត្រូវ​បាន​ពន្យារ​ពេល​ចាប់​ពី​ខែ​មីនា​។

​ព្រឹត្តិការណ៍​ជួបជុំ​សារ​ធា​រណៈ​ជាច្រើន ដូច​ជា​ព្រឹត្តិការណ៍​កីឡា​និង​ការប្រគំ​តន្ត្រី​ធំៗ ត្រូវបាន​ពន្យារពេល​ឬ​លុបចោល ខណៈ​ដែល​សារមន្ទីរ​និង​វិចិត្រសាល ត្រូវ​បាន​បិទ​ហើយ​សេវាកម្ម​សាសនា​ត្រូវបាន​ផ្អាក​​ក្នុងអំឡុងពេល​ទប់ស្កាត់​ការឆ្លង​វីរុស​នេះ​។​

​ប៉ុន្តែ​នៅពេល​នេះ កូរ៉េ​ខាត​ត្បូង​ទំនងជា​អាច​គ្រប់គ្រង​បាន​លើ​ការផ្ទុះ​នៃ​វីរុស​នេះ​ដោយសារ​កម្មវិធី ” តាម​ប្រមូល​អ្នក​សង្ស័យ​ឆ្លង​វីរុស ការ​ធ្វើតេស្តនិង​ការព្យាបាល ” ដែល​បាន​ទទួល​ការកោតសរសើរ​យ៉ាង​​ទូលំទូលាយ​។​

​គិត​មក​ត្រឹម​ថ្ងៃ​ពុធ​ទី​៦​ខែ​ឧ​សភា ប្រទេស​កូរ៉េខាងត្បូង​ដែល​មាន​ប្រជាជន​សរុប​៥១​លាន​នាក់​នេះ មាន​ចំនួន​អ្នកស្លាប់​តិចតួច​ដោយសារ​ជំងឺ​នេះ គឺ​មាន​ជាង​២៥០​នាក់ និង​ករណី​ឆ្លង​វីរុស​សរុប​មាន​​ចំនួន​១០.៨០៦​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

អ្នកដំណើ​រពាក់​ម៉ាស់​ការពារ​ជំងឺ​ឆ្លងកូវី​ដ​១៩ ដើរកាត់​តំបន់​លក់ដូរ​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ពុធ​ទី​៦​ខែ​ឧ​សភា​

ទីតាំងផ្សាយពាណិជ្ជកម្ម