ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ ធ្វើឲ្យខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៨០​ខ្នង​

147
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ចំនួន​៤​នាក់ បាន​រងរបួស​និង​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៨០​ខ្នង បាន​រង​ការខូចខាត​និង​ប៉ើង​ដំបូលផ្ទះ ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ ដោយ​ភ្លៀង​មួយ​មេ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ រួម​និង​រន្ទះបាញ់​។​

​ហេតុការណ៍​គ្រោះធម្មជាតិ​ខាងលើនេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង និង​ឃុំ​ដូន​ពែង ស្រុក​អង្គរជុំ ខេត្តសៀមរាប​។​

​តាម​របាយការណ៍​បឋម របស់​គណ​:​ក​ម្មា​ធិ​ការ​គ្រោះមហន្តរាយ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ភ្លៀង​មួយ​មេ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​បណ្ដាល​ឲ្យ​ខូចខាត​លំនៅដ្ឋាន​ប្រជាពលរដ្ឋ សរុប​ចំនួន​៨០​ខ្នង​និង​មាន​មនុស្ស​ចំនួន​២​នាក់​បាន​រងរបួស​។

​គណ​:​ក​ម្មា​ធិ​ការ​គ្រោះមហន្តរាយ​ខេត្តសៀមរាប បាន​បញ្ជាក់ថា ក្នុង​ហេតុការណ៍​នោះ មានស្រុក​ចំនួន​២​បាន​រងគ្រោះ ក្នុងនោះ​មាន​៖

  • ទី​១ ស្រុក​ប្រាសាទបាគង
    ​ហេតុការណ៍​កើត​នៅវេលា​ម៉ោង ១៨​និង​១៧ នាទី ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២០ បណ្តាលអោយ​របើក​ដំបូលផ្ទះ ១០​ខ្នង និង​រលំ​ផ្ទះ​១​ខ្នង សរុប​ចំនួន ១១ ខ្នង​ផ្ទះ (១១​គ្រួសារ​) និង​របួស​មនុស្ស​ចំនួន ១​នាក់​។ ក្នុងនោះ​មាន​៣​ភូមិ គឺ​នៅ​ភូមិ​ល្វា ចំនួន ៥​គ្រួសារ របើក​ដំបូលផ្ទះ និង​នៅ​ភូមិ​សួង ៥​គ្រួសារ របើក​ដំបូលផ្ទះ ៤​ខ្នង និង​រលំ​ផ្ទះ ១​ខ្នង និង​នៅ​ភូមិ​តា​អី ១​គ្រួសា​១ របើក​ដំបូល និង​ជញ្ជាំង ជាមួយ​នោះ​ម្ចាស់ផ្ទះ​រងរបួស​ដេរ ៨​ថ្នេរ មានឈ្មោះ ភេ​ម ថា ត្រូវបាន​យកទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ត្រពាំង​ធំ ។​
  • ទី​២ ស្រុក​អង្គរជុំ :
    ​ហេតុការណ៍​កើតឡើង​នៅវេលា​ម៉ោង​១៥: ៣០​នាទី ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២០ បណ្តាលអោយ​កាច់​ជើង​សសរផ្ទះ​ដួល ៤​ខ្នង​, របើក​ដំបូលផ្ទះ ៥៩​ខ្នង រន្ទះបាញ់​មនុស្ស​របួស​១​នាក់​, ដួលរលំ​ដើមឈើ​សង្កត់​មនុស្ស ២​នាក់ របួសស្រាល , រ​ន្ទ្ទះ​បាញ់​គោ​ងាប់​៤​ក្បាល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម