រុស្ស៊ីមានករណីកូវីដ១៩ជាង ១ ម៉ឺនករណី៤ថ្ងៃជាប់គ្នា

197
ចែករម្លែក

រុស្ស៊ីបានកត់ត្រាករណីឆ្លងវីរុសកូរ៉ូណាចំនួនជាង ១០.០០០ ករណីបួនថ្ងៃជាប់គ្នាកាលពីថ្ងៃពុធ ទី៦ ឧសភា ដោយបានវ៉ាដាច់អាល្លឺម៉ង់ក្លាយជាប្រទេសដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតទី ៦។

រុស្ស៊ីបានក្លាយជាចំណុចក្តៅថ្មីមួយសម្រាប់កូវីដ១៩ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបានកត់ត្រាចំនួនអ្នកឆ្លងថ្មីខ្ពស់បំផុតនៅអឺរ៉ុប។

មន្ត្រីសុខាភិបាលកាលពីថ្ងៃពុធបានរាយការណ៍ករណីថ្មីចំនួន ១០.៥៥៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនាំចំនួនអ្នកឆ្លងសរុបកើនដល់ ១៦៥.៩២៩ នាក់ និងមានអ្នកស្លាប់ ១.៥៣៧ នាក់។

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសរុស្ស៊ីបានកើនឡើងជាង ១ ម៉ឺននាក់ក្នុងមួយថ្ងៃចាប់តាំងពីថ្ងៃអាទិត្យមក ផ្ទុយពីបណ្តាប្រទេសនៅអឺរ៉ុបខាងលិចដែលកំពុងចាត់វិធានការបន្ធូរបន្ថយវិធានការបិទប្រទេស បន្ទាប់ពីអត្រានៃករណីឆ្លងថ្មីនិងការស្លាប់របស់ពួកគេបានធ្លាក់ចុះ។

វិធានការស្នាក់នៅផ្ទះដែលគ្មានប្រសិទ្ធភាពនៅប្រទេសរុស្ស៊ីនឹងបន្តរហូតដល់ថ្ងៃទី១១ខែឧសភាហើយអាជ្ញាធរបាននិយាយថាវិធានការនេះនឹងត្រូវដកចេញឬបន្លាយពេលអាស្រ័យលើទំហំនៃការផ្ទុះឡើងនៃជំងឺកូវីដនៅក្នុងតំបន់ផ្សេងៗគ្នា៕ ដោយ៖ ​កញ្ញាដាលីស

កូវីដ១៩ជាង១ម៉ឺនករណីត្រូវបានកត់ត្រា៤ថ្ងៃជាប់គ្នានៅរុស្ស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម