អាជ្ញាធរប្រកាសបិត តែទីតាំងអុីន ធើណេតយីហោ វី អេ ២៨៨៨ នៅបើកដោយរលូន

191
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ទីតាំងអុីនធើណេត វី អេ ២៨២៨ បើកដំណើរការដោយរលូន ប្រមូលផ្ដុំទៅដោយក្រុមញៀនថ្នាំ ញៀនល្បែងភ្នាល់សុីសងគ្រប់ប្រភេទ ចូលលេងយ៉ាងគគ្រឹកគគ្រេង ដែលអាជ្ញាធរមានសមត្ថកិច្ចធ្លាប់ ហាមឃាត់និងឲ្យបិតដើម្បីជៀសវាងការប្រមូលផ្ដុំ ការពារវីរុសកូវីដ-19 និងបង្កើតឲ្យមានបទល្មើសឆក់ប្លន់ ។ ទីតាំងអុីន​ធើណេត យីហោ វី អេ 2888 ស្ថិតនៅក្បែរស្តុបផ្សារថ្នល់បត់ តាមបណ្ដោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ប្រជាពលរដ្ឋរស់នៅក្បែទីតាំងបានលើកឡើងថា ទីតាំងអុីនធើណេតបង្កប់ល្បែងស៊ីសងខាងលើបើកទទួលភ្ញៀវផ្ដល់ជំរកអោយក្រុមញៀនល្បែង ញៀនថ្នាំង ក្មេងទំនើង ក្មេងស្ទាវចេញចូលយ៉ាងពពាក់ពពូនមិនចេះដាច់ ជាពិសេស ពេលយប់តែម្តង ធ្វើអោយពួកគាត់មានការព្រួយបារម្ភខ្លាចក្រុមទាំងនោះលេងចាញ់អស់លុយ បែកគំនិតធ្វើសកម្មភាពលួច ឆក់ ប្លន់ គាស់ផ្ទះ នៅក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋបានបន្តទៀតថា ទទួលស្គាល់ហើយថា ការបើកអ៊ីនធើណេត ច្បាប់អនុញាតិឲ្យបើកពីមន្ទីរការិយាល័យទេសចរណ៍ខណ្ឌក្រុង ក៏ប៉ុន្តែក្រោយពីបើកដំណើរការនូវរបរសេវាកម្ម ប្រព័ន្ធអ៊ីនធើណេតម្ចាស់ទីតាំង បង្កប់បើកបន្ថែមនូវ ល្បែងស៊ីសង និងផ្តល់ឱកាសឲ្យក្រុមអ្នកញៀនល្បែងទៅវិញ ដែលផ្ទុយទៅនិងភូមិឃុំមានសុវត្ថភាពទាំង៩ចំណុចនោះ ខណ:ដែលមានល្បែងសុីសងនៅក្នុងមូលដ្ឋានមិនបង្រ្កាប។

គួររំលឹកផងដែរថា សម្ដេចតេជោ ក៏បានប្រកាសផ្អាកទីតាំងអ៊ិនធើណេត ក្នុងរាជធានីភ្នំពេញ កាលពីអំឡុងចុងខែធ្នូ ២០១៩កន្លងមក ហេតុអីទីតាំងខាងលើនៅបើកដំណលរការបាន ? ។ ដោយឡែកឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានប្ដេជ្ញានិង ដាក់បទ បញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌទាំង១៤ត្រូវតែទប់ស្កាត់ និង បង្រ្កាបល្បែងស៊ី សងគ្រប់ប្រភេទជ្រកក្រោមស្លាកយីយោអ៊ិនធើណេត និងតាមប្រព័ន្ធអនឡាញយ៍ដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាពទាំ ៩ ចំណុចជូនប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋសូមសំណូមពរដល់ លោក ស្រី គឹម ញិប អភិបាលនៃគណ:អភិបាលខណ្ឌដង្កោនិងលោក ជឹម សុថា អធិការខណ្ឌដង្កោមេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងខាងលើនេះផង ដើម្បីធានាបានសុខសុវត្ថិភាពជូនពលរដ្ឋ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម