រថយន្តដឹកសាំងបុកជាមួយម៉ូតូបណ្តាលឲ្យរងរបួសមនុស្សម្នាក់នៅក្រុងច្បារមន ដោយៈសុខសុភ័ណ្ឌ

176
ចែករម្លែក

ដោយ:វ៉ៃកូ/កំពង់ស្ពឺ ៖ គ្រោះថា្នក់ចរាចររវាងរថយន្តដឹងប្រេងសាំងបុកជាមួយម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់នៅតាបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៦ និង៤៧។

កាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលក្រុងច្បារមនបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ សេរី២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ បើកបរដោយស្ត្រីម្នាក់មានឈ្មោះ ទិន សុខម៉ាលី អាយុ១៨ឆ្នាំរស់នៅភូមិស្រែសរ ឃុំក្រាំងអំពិលស្រុកសំរោងទងខេត្តកំពង់ស្ពឺ ពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើ ត្រូវរថយន្តមួយគ្រឿងម៉ាក់អាមេរិចកាំង ដឹកប្រេងសាំងរបស់ក្រុមហ៊ុនកម្ពុជាតេលា ពាក់ស្លាកលេខ ភ្នំពេញ3B 7162 សណ្តោងរ៉ឺម៉កពីក្រោយ ពាក់ផ្លាកលេខភ្នំពេញ4A 5153 អ្នកបើកបរមិនស្គាល់ឈ្មោះ។ដែលបើកស្របទិសគ្នា ក៍បុកចំពីក្រោយម៉ូតូពេញទំហឹង បណ្តាលឲ្យ អ្នកបើកម៉ូតូរងរបួសធ្ងន់។

ប្រភពបន្តថា ក្រោយពីកើតហេតុអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួនបាត់។ អ្នករងរបួសត្រូវសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីពេទ្យ ចំពោះវត្ថុតាងទាំង២គ្រឿង បានប្រគល់ឲ្យការិយាល័យចរាចរណ៍ខេត្តកំពង់ស្ពឺរក្សាទុក ដេីម្បីរងចាំដោះស្រាយតាមច្បាប់៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម