គ្រាន់តែទូទាត់ប្រាក់កម្ចីឬផ្ទេរ​ប្រាក់​រវាង ធនាគារ ស្ថាបនានិងវីង​ឈ្នះ​ទឹកប្រាក់សន្ធឹកសន្ធាប់

194
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ ឥឡូវ​នេះលោកអ្នកអាចធ្វើការបង់ប្រាក់កម្ចីរបស់ធនាគារ ស្ថា ប​នាតាមរយៈវីងឬផ្ទេរប្រាក់រវាងគណនីធនាគារស្ថាបនា​និងវីងបាន​យ៉ាងងាយ​ស្រួលថែមទាំងអាចឈ្នះទឹកប្រាក់ជាច្រើនលានរៀលប្រចាំសប្តាហ៏និងប្រចាំខែ​ទៀត​ផង។ ​

ងាយៗ រាល់អតិថិជន ធនាគារ ស្ថាបនាទាំងអស់គ្រាន់តែធ្វើការទូទាត់សង​ប្រាក់កម្ចី​របស់ ធនាគារ ស្ថាបនាតាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ឬតាម​ភ្នាក់ងារវីងណាមួយនោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ចំនួន ៨លាន​រៀលមួយរង្វាន់ជារៀងរាល់ខែនិងទឹកប្រាក់១លានរៀលពីររង្វាន់ប្រចាំសប្តាហ៏ បាន​យ៉ាងស្រួល។លើសពីនេះទៀត លោកអ្នកក៏អាចមាន  ឱកាសឈ្នះទឹកប្រាក់​៤០ម៉ឺន​រៀលចំនួន៥រង្វាន់ រៀងរាល់សប្តាហ៍ផងដែរដោយ​គ្រាន់តែផ្ទេរប្រាក់ពី​គណនីធនា​គារ​ស្ថាបនា មកវីង តាមរយៈ Sathapana Mobile ឬពីគណនីវីងទៅគណនីធនាគារ ស្ថាបនា តែប៉ុណ្ណោះ។

ក្រុមការងាររបស់វីង នឹងធ្វើការចាប់ឆ្នោតជ្រើសរើសអតិថិជន​ដែលមានសំណាងក្លាយ​ជា​ម្ចាស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះជារៀងរាល់សប្តាហ៍ និងប្រចាំខែតាមរយៈ​ទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារឯកទេសវីង និង ធនាគារ​ ស្ថាបនា។

គួរបញ្ជាក់ផងដែរថាអតិថិជនរបស់ ធនាគារ ស្ថាបនានិងវីងអាចធ្វើការផ្ទេរប្រាក់​ទៅ​វិញ​ទៅមកនិងទូទាត់ប្រាក់កម្ចីបានយ៉ាងងាយស្រួលនិងឆាប់រហ័សតាមរយៈកម្មវិធីស្មាតហ្វូនវីង ឬ USSD*​989# ឬទៅកាន់ភ្នាក់ងារវីងជាង ៧៥០០ កន្លែងនៅទូទាំងប្រទេស៕

ទីតាំងផ្សាយពាណិជ្ជកម្ម