លោក ម៉ៃ តុលា ត្រូវបានឃាត់ខ្លួន

452
ចែករម្លែក

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ប្រភពអាចទុកចិត្តបាន បានប្រាប់រស្មីកម្ពុជានៅរសៀល​ថ្ងៃទី៧​ខែឧសភានេះថា​លោក ម៉ៃតុលា អតីតអគ្គលេខាធិការរងសហព័ន្ធកីឡា​បាល់ទាត់កម្ពុជាត្រូវបានឃាត់ខ្លួននៅថ្ងៃនេះដោយសមត្ថកិច្ចកងរាជអាវុធហត្ថ។

ប្រភពបន្តថា ក្រោយការឃាត់ខ្លួននិងបំពេញបែបបទ​រួច លោក ម៉ៃ តុលាក៏ត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ។

លោក ម៉ៃ តុលា ត្រូវបានឃាត់ខ្លួន

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី៦ខែឧសភា ឆ្នាំ២០២០បានបញ្ជាក់ថា អតីត និងមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មយចំនួនដែលបានប្រព្រឹត្តកំហុសខុសឆ្គងធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានដូចជា លោក ម៉ៃ តុលា លោក ទុយ វិច្ឆិកា លោក ឆាំង ពិសិដ្ឋ និងលោកគល់ សុភារម្យ ត្រូវបានព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត។ 

    ចំណែកលោក លោក ម៉ៃ តុលា អតីតអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាត្រូវបញ្ជូនសំណុំរឿងប្រព្រឹត្តអំពើពុករលួយទៅតុលាការមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

    ទាក់ទងករណីនេះ លោក កែវ សារ៉េត ជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា(FFC) បានថ្លែងថា អំឡុងការសហការរវាង មន្ត្រីសហព័ន្ធ និងក្រុមហ៊ុនស្រាបៀរ Tiger រៀបចំការប្រកួតរបស់ Tiger Street football តាំងពីឆ្នាំ ២០១៣ មកដល់ឆ្នាំ ២០១៩ រកឃើញថា មន្ត្រីសហព័ន្ធ ទាំង៤រូបនោះមានការកឹបកេងប្រាក់ជាង ៣០% ដោយគ្មានមូលហេតុមិនបានចូលមកសហព័ន្ធសោះ។ ក្រោយការបង្កើតគណៈកម្មការវិន័យ សហព័ន្ធ បានរកឃើញបន្ថែមថា ត្រឹមអំឡុងឆ្នាំ ២០១៥ ដល់ ២០១៩ មានការកិបកេងប្រាក់ជាង ៥៩៧៣៦ ដុល្លារឯណោះ។ អំពើនេះហើយ ទើបបានជាសហព័ន្ធបាល់ទាត់កម្ពុជា បានប្រជុំគ្នាជាច្រើនលើក រហូតដល់ឈានដល់ការពិន័យព្យួរសកម្មភាពបាល់ទាត់ពួកគេទាំង ៤នាក់រហូតមួយជីវិតតែម្ដង។ ខណៈដែលសាមីខ្លួនទាំង៤ ក៏បានសារភាពចំពោះកំហុសនេះដែរ៕សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម