​រថយន្ត​ដឹកទំនិញ​បែក​កង់​ក្រឡាប់​ស្ត្រី​ម្តាយ​និង​កូន​អាយុ​៣​ខែ​ស្លាប់​,​ប្តី​និង​កូនប្រុស​រងរបួស

224
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​រថយន្ត​ដឹក​បន្លែ​ផ្លែឈើ​បែក​កង់​ក្រឡាប់​បណ្តាលឱ្យ​ស្ត្រី​ម្តាយ​និង​កូន​អាយុ​៣​ខែ​បាន​ស្លាប់​ឯ​ប្តី​និង​កូនប្រុស​រងរបួស​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០២០​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ខាងលិច​ស្ពាន​ស្ថិតក្នុង​ភូមិ​សាលា​ក្រៅ​សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ទោ​សួន​នី​ប៉ូ​នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​៖​នៅ​មុនពេល​កើតហេតុ​នោះ​មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​ស្វាយរៀង​2A5859​ដឹក​បន្លែ​ផ្លែឈើ​និង​ក្រុមគ្រួសារ​ប្រពន្ធ​និង​កូន​៤​នាក់​។​ពេលធ្វើ​ដំណើរ​ដល់​ចំណុចកើតហេតុ​រថយន្ត​បាន​បែក​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង​បណ្តាលឱ្យ​ធ្លាក់​ពីលើ​ថ្នល់ជាតិ​ក្រឡាប់​ទៅ​វាស​ស្រែ​បណ្តាល​ឱ្យស្លាប់​២​នាក់​និង​របួស​២​នាក់​។​

​លោក​បាន​បន្តថា​៖​ជនរងគ្រោះ​របួស​មាន​៖១,​ឈ្មោះ​អឿន​សំអាត​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​អ្នកបើក​បររថ​យ​និង​ត្រូវជា​ប្តី​។​២,​ឈ្មោះ​អាត​ស៊ីវ​ហួរ​ភេទ​ប្រុស​អាយុ​៨​ឆ្នាំ​របួស​។​៣,​ជនរងគ្រោះ​ស្លាប់​ឈ្មោះ​វុទ្ធី​សូរិយា​ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​ជា​ប្រពន្ធ​ដែល​រួម​ដំណើរ​។​៤,​ឈ្មោះ​អាត​ស៊ីវ​មាន​ភេទ​ស្រី​អាយុ​៣​ខែ​ស្លាប់​។​គ្រួសារ​ជនរងគ្រោះ​ដ៏​គួរឱ្យ​អាណិត​សង្វេគ​ទាំងនេះ​មាន​លំនៅ​ភូមិ​អូរ​អំបិល​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​៕S/


​រូបថត ៖ រថយន្ត​ដឹក​បន្លែ ផ្លែឈើ​បែក​កង់​ក្រឡាប់ ៖ ស្ត្រី​ម្តាយ​និង​កូន​អាយ​៣​ខែ​បាន​ស្លាប់​,​ប្តី​និង​កូនប្រុស រងរបួស (​រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម