​ពលករ​មកពី​ក្រៅប្រទេស​ជាង​៣.០០០​នាក់​បាន​ផុត​ច​ត្តា​ឡី​ស័គ​១៤​ថ្ងៃ​នៅតាម​ផ្ទះ​

272
ចែករម្លែក

​ដោយ​: គង់​ហេង​/​កំពង់ចាម​: គិត​ត្រឹម​សប្តាហ៍​ទី​១ ខែឧសភា ឆ្នាំ​២០២០ ខេត្តកំពង់ចាម មាន​ពលករ ពល​ការិនី​ពី​ក្រៅប្រទេស​មក​ស្រុក​កំ​ណើ​រ​ចំនួន ៣.០២៤ នាក់ បាន​រួច​ផុតពី​ច​ត្តា​ឡី​ស័ក​ចំនួន ១៤ ថ្ងៃ​។​គឺ​អនុញ្ញាត​ឱ្យុ​ចេញ​ក្រៅ​ផ្ទះ​ធ្វើ​ទំនាក់ទំនង​ជាមួយ​បងប្អូន​មិត្តភក្តិ​ឬ​ធ្វើដំណើរ​ទៅកាន់​ទីប្រជុំ​នៅក្នុង​ខេត្ត​បាន​ហើយ​។​

នេះ​ជាការ​ថ្លែង​ឱ្យដឹង​របស់លោក​អ៊ុន​ចាន់​ដា​អភិបាល​ខេត្តកំពង់ចាម​និង​ជា​ប្រធាន​គណ​:​កម្ម​ការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​.១៩​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១២​អាណត្តិ​ទី​៣​ឆ្នាំ​២០២០​ក្រុមប្រឹក្សា​ខេត្ត​នៅក្នុង​ខេត្ត​នេះ​នា​ព្រឹក​ថ្ងៃទី ៧ ខែឧសភា ឆ្នាំ​២០២០​។​

លោក​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា​បញ្ហា​ជំងឺឆ្លង​កូ​វីដ​.១៩​បើទោះជា​ក្នុង​ក្របខណ្ឌ​ខេត្តកំពង់ចាម​បាន​ព្យាបាល​អ្នកជំងឺ​បានជា​សះស្បើយ​ទាំង​១៦​នាក់​ហើយ​។​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​មាន​អ្នកជំងឺ​នេះ​ចំនួន​១២២​នាក់​គឺ​បច្ចុប្បន្ន​គ្រូពេទ្យ​បាន​ព្យាបាល​ជា​ចំនួន​១២០​នាក់​ក៏ដោយ​ក៏​យើង​នៅតែមាន​ការព្រួយបារម្ភ​ដដែល​។​

លោក​ប្រធាន​គណ​:​កម្ម​ការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​.១៩​បាន​បន្តថា​យើង​ត្រូវ​ព្រួយបារម្ភ​ជំងឺ​នេះ​វា​អាច​កើតឡើង​វិញ​ដែល​ហៅថា​ជា​«​រលក​ទី​២»​។​ដោយ​ស្ថានភាព​បណ្តាលមកពី​ការធ្វេសប្រហែស​របស់​ប្រជាពលរដ្ឋ​និង​មន្ត្រី​របស់​យើង​គឺ​មិនបាន​ការពារ​អាង​ថា​អស់​មាន​អ្នកជំងឺ​ហើយ​រស់នៅ​គ្មាន​អនាម័យ​ការទំនាក់ទំនង​កាន់តែ​ជិត​ស្និ​ទ្ធិ នៅ​ជិតគ្នា​។​


​លោក​បាន​បន្ថែមថា ការ​នេះ​ទាមទារ​ឱ្យ​មន្ត្រី​របស់​យើង​ត្រូវ​បន្ត​ផ្សព្វផ្សាយ និង​អប់រំ​នៅតាម​សហគមន៍ ឬ​ចុះ​តាម​ខ្នង​ផ្ទះ​ប្រាប់​ដល់​មុខសញ្ញា​ប្រជាពលរដ្ឋ​ដែលជា​ពលករ​ពល​ការិនី​ដែលមាន​កត្តា​ពីរ​ធ្វេសប្រហែស​ខាងក្នុង និង​កត្តា​ធ្វេសប្រហែស​ខាងក្រៅ ដែល​នឹង​បណ្តាល​ឳ្យ​មាន​«​រលក​ទី​២» នៃ​ជំងឺ​កូ​វីដ​.១៩ ដូច​ប្រទេស​សិង្ហ​បុរី​។​

លោក​បាន​បន្តថា​រលក​ទី​១​យើង​ដឹង​ហើយ​ថា​ជំងឺ​នេះ​ឆ្លង​តាមរយ​:​ការនាំ​ចូល​ពី​ខាងក្រៅ​ប្រទេស ។​ដូច្នេះ​ក្នុង​ក្របខណ្ឌ​ខេត្ត​យើង​នៅតែ​បន្ត​រក្សា​ការអប់រំ​ការផ្សព្វផ្សាយ​ពី​វិធានការ​អនាម័យ​វិធានការ​ការពារ​ដល់​ប្រជាពលរដ្ឋ​។ ដោយ​បន្ត​គ្រប់គ្រង​ពលករ​មកពី​ក្រៅប្រទេស គឺ​បច្ចុប្បន្ន​មាន​ចំនួន ៣.១០៤ នាក់​។

ក្នុងនោះ​បានឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ ក្រោយពី​ពិនិត្យ​សុខភាព​រួច គឺ​មកដល់​ថ្ងៃទី ៧ ខែឧសភា នេះ​ពួកគាត់​ជា​ពលករ​ពល​ការិនី​ចំនួន ៣.០២៤ នាក់​បាន​ផុត​ច​ត្តា​ឡី​ស័ក​ចំនួន ១៤ ថ្ងៃ និង​នៅ​ចំនួន ៧៨ នាក់​ផ្សេងទៀត​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម