​រថយន្ត​បើក​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​ស្លាប់​ម្នាក់​អ្នកបើក​គោយន្ត​កន្ត្រៃ​បើក​រត់​គេចខ្លួនបាត់​

248
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​៖​បុរស​ជា​អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​និង​គោយន្ត​កន្ត្រៃ​។​ហេតុការណ៍​គ្រ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​គ្រួស​ក្រហម​ត្រង់​មុខ​វាល​ប្រដាប់​ស្ថិតនៅ​ភូមិ​ដំបូក​ខ្ពស់​ឃុំ​តា​សៀម​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១៤​និង​២៦​នាទី​និង​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​លើ​បាន​និយាយថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត ម៉ាក​Toyota Camry សេរី​ឆ្នាំ ២00២ ពណ៌ ទឹកមាស ស្លាក​លេខ សៀមរាប ២A ៨៣៣៩ បើកបរ​ដោយ​ឈ្មោះ ឈួន លួ​ន ភេទ ប្រុស​អាយុ​៥២​ឆ្នាំ​រស់នៅ​ភូមិ​ដំបូក​ខ្ពស់​ឃុំ​តា​សៀម​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប និង​គោយន្ត​កន្ត្រៃ​មិន​ស្គាល់​អត្ត​ស​ញ្ណា​ណ ដែល​បើកបរ​បញ្ច្រាសទិស​គ្នា ។​

​សមត្ថកិច្ច​បាន​បន្តថា​ក្រោយពី​កើតហេតុ​អ្នក​អ្នកបើកបរ​រថយន្ត​ម្នាក់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​ចំណែក​អ្នកបើក​គោយន្ត​កន្ត្រៃ​បាន​បើក​រត់​គេចខ្លួនបាត់​។​មូលហេតុ​គឺ​អ្នកបើកបរ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុងស្ថានភាព​ផ្លូវកែង​។​ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​និង​បាន​យក​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ដើម្បី​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​អ្នកបើក​គោយន្ត​កន្ត្រៃ​និង​បានប្រគល់​សាកសព​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/

​រូបភាព​: រថយន្ត​កាមរី បុក​ជាមួយ​គោយន្ត​កន្ត្រៃ ស្លាប់​អ្នក​ប្បើរ​រថយន្ត​អ្នកបើក គោយន្ត​កន្ត្រៃ​បើក​រត់​គេចខ្លួនបាត់​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម