​មន្ត្រី​ថ្នាក់ដឹកនាំ​ថា​មន្ទីរ​សុខាភិបាល​ប្រធាន​ចាស់​មាន​ស្នាដៃ​ច្រើនតែ​ប្រធាន​ថ្មី​ត្រូវ​សកម្ម​

242
ចែករម្លែក

ដោយ​៖ ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មន្ត្រី​ថ្នាក់ដឹកនាំ​ថា ចំពោះ​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ប្រធាន​ចាស់​មាន​ស្នាដៃ​ច្រើន​។​ហេតុនេះ​ប្រធាន​ថ្មី​ត្រូវ​សកម្ម​ហើយ​សម្រេច​ស្នាដៃ​ទ្វេ​រដង​។​មន្ត្រី​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​និង​ក្រសួងសុខាភិបាល​បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០២០​ពេល​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​ថ្មី​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​។​

​លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ក្ត្រា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ដែល​ត្រូវ​ចាកចេញ​ព្រោះ​ចូលនិវត្តន៍​បាន​រាយការណ៍​យ៉ាង​វែង​ពី​ការបំពេញភារកិច្ច​រប​ស់លោ​កជាង​៥​ឆ្នាំ​មកនេះ​។​ដែល​សម្រេចបាន​ជោគជ័យ​លើ​ការផ្តល់សេវា​សុខាភិបាល​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​និង​ទ្រោល​សភាពការណ៍​ថ្មីៗ​នៃ​ជំងឺមិនឆ្លង​និង​ជំងឺឆ្លង ។​
​លោក​វេជ្ជបណ្ឌិត​ឡេ​ច័ន្ទ​សង្វាត​ប្រធាន​ថ្មី​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់លើ​គ្រប់ផ្នែក​ដែលមាន​ជំនឿ​ទុកចិត្ត​ហើយ​តែងតាំង​លោក​ឱ្យ​កាន់តំណែង​នេះ​។​លោក​សូម​ប្តេជ្ញាចិត្ត​ថា​នឹង​ខិតខំ​បំពេញការងារ​តាម​តួនាទី ភារកិច្ច​ដោយ​ឥត​សំចៃ​អោយបាន​លទ្ធផល​ល្អ មាន​ប្រសិទ្ធិភាព​និង​ប្រកបដោយ​ការទទួលខុសត្រូវ ។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​និយាយថា​៖​លោក​សង្ឃឹមថា​លោក​ប្រធាន​ថ្មី​នឹង​បន្តការងារ​ដឹកនាំ​និង​និរន្ត​ភាព​ការងារ​ហើយ​មាន​កិច្ចសហការ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ដោយមាន​លំ​អាន​ល្អ​និង​ស្នាដៃ​ជាច្រើន​រាប់មិនអស់​ពី​លោក​ប្រធាន​ចាស់​។​ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​សុខាភិបាល​កាន់តែ​រីកចម្រើន មាន​កិត្តិ​ស័ព្ទ​និង​ការជឿទុកចិត្ត​ថែមទៀត ។​

​លោក​សាស្ត្រាចារ្យ​អេង​ហួត​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​អបអរ​និង​ជូនពរ​មន្ត្រី​ចាស់​និង​ថ្មី​ដែល​បំពេញការងារ ហើយ​ទទួល​មុខតំណែង​ហើយ​ស្នើឱ្យ​សម្រេចបាន​ជោគជ័យ​ថ្មី​បន្ថែមទៀត ។​
​ក្នុងនោះ​មាន​ទ្រោល​សភាពការណ៍​ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩៕S/

​រូបថត​៖​លោក​សាស្ត្រាចារ្យ​អេង​ហួត​ទទួល​ត្រា​ពី​លោក​វេជ្ជបណ្ឌិត​កែវ​សុ​ភ័​ក្ត្រា​ប្រធាន​ចាស់​មក​ប្រគល់ជូន​លោក​វេជ្ជបណ្ឌិត​ឡេ​ច័ន្ទ​សង្វាត​ប្រធាន​ថ្មី​នៃ​ម​ន្ទិ​រ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ (​រូប​៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម